នគរបាលខេត្តកោះកុង បង្ហាញមុខជនជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៦នាក់
ខេត្តកោះកុង៖ កាលពីចុងសប្តាហ៍នេះ កម្លាំងនគរបាលក្រុងខេមរភូមិន្ទ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលស្មាច់មានជ័យ បង្ក្រាបបានករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំនុចភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ (ស្រី២នាក់)។
ជនសង្ស័យខាងលើ ទី១.ឈ្មោះ ង្វៀង គីមអាង ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម, ២.ឈ្មោះ ណូ រ៉យ៉ានី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មក, ៣.ឈ្មោះ យឿន ឃិន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ, ៤.ឈ្មោះ សុខ ស្រីអូន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ, ៥.ឈ្មោះ ប្រាក់ ឆាតឆៃ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ម្ជូរ និង៦.ឈ្មោះ មឿន ប៊ុនឡេង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ (មានដីកាចាប់ខ្លួន)។
ក្នុងប្រតិបត្តិការនោះ ជំនាញ បានដកហូតវត្ថុតាង រួមមាន៖ ម្សៅក្រាមសថ្លា ៩កញ្ចប់ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១ ម៉ូតូ២គ្រឿង និងឧបករណ៍សម្រាប់បម្រើឲ្យថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ បំពេញសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តរតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។