មានជម្ងឺប្រចាំកាយហើយលែងលះជាមួយប្រពន្ធ រយៈពេលមួយឆ្នាំបានសម្រចចិត្តចង(ក)
បុរសម្នាក់ដោយសារមានវិបត្តិជម្ងឺរាំរៃប្រចាំកាយមើលពុំជា ក៌សម្រេចចិត្តធ្វើអត្តឃាតដោយចង(ក)ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមិនាឆ្នាំ២០១៨ ម៉ោង១៦:០០ នាទី ចំណុចភូមិត្បូងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការស្រុកបានឱ្យដឹងថា៖ជនរងគ្រោះមានឈ្មោះ កយ គិន ភេទ ប្រុស អាយុ ៧៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចាស់ជរា មានទីលំនៅភូមិឃុំកើតហេតុ(ស្លាប់)។
ប្រពន្ធឈ្មោះ ហ៊ន ផាត អាយុ ៥៩ ឆ្នាំ មុខរបរ កសិករ នៅភូមិឃុំកើតហេតុនិងមានកូន០៦នាក់ ស្រី ០២នាក់។
លោក ម៉ែន សុខឃឿន បានបន្តថា៖រយៈពេលមួយឆ្នាំមកហើយ ដែលជនរងគ្រោះលែងលះជាមួយប្រពន្ធឈ្មោះហ៊ន ផាត រស់នៅផ្ទះផ្សេងគ្នា។
ដោយឡែកជនរងគ្រោះបានមករស់នៅផ្ទះជាមួយកូនឈ្មោះ គិន ណារិន នៅភូមិឃុំកើតហេតុ ហើយជនរងគ្រោះមានជំងឺប្រចាំកាយ ដូចជាជម្ងឺគ្រួសក្នុងប្រមាត់ជំងឺដុះសាច់ក្នុងតម្រងនោមត្រូវបានកូនៗយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញតែមិនបានជាសះស្បើយ។
លុះមកដល់ម៉ោងកើតហេតុឈ្មោះណាត់ ពន្លក ភេទ ប្រុស អាយុ ៦ឆ្នាំ និង ក្មេងៗពីរនាក់ទៀតមកពីទិញនំហូប ហើយដើរកាត់ផ្លូវលំខាងក្រោយផ្ទះ របស់ឈ្មោះ គិន ណារិន ស្រាប់តែឃើញជនរងគ្រោះចងក និងសារុងសូត្រ ភ្ជាប់ទៅ
និងធ្នឹមរោងក្នុងដីឡូត៌ចំការចេករបស់ឈ្មោះ ម៉ៅ លី(ប្តីប្រពន្ធ)ចំហៀងខាងលិចផ្ទះឈ្មោះ គិន ណារិន បណ្តាលឲ្យស្លាប់ ភ្លាមៗនោះក្មេងៗទាំងនោះបាន រត់ទៅប្រាប់ចាស់ទុំនិងកូនរបស់ជនរងគ្រោះឲ្យមកមើល ហើយក្រុមគ្រួសាររាយការជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បន្ទាប់មកសមត្តកិច្ចនគរបាលផ្នែកពិនិត្យហេតុស្រុកខ្សាច់កណ្តាល សហការជាមួយនគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ នឹងក្រុមគ្រួសារ ចូលរួមពិនិត្យសាកសពដោយហ្មត់ចត់ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
ក្រោយពេលពិនិត្យរួចបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។