បើកម៉ូតូលឿន ជ្រុលបុកក្របី បណ្តាលឲ្យមនុស្ស ២នាក់ ស្លាប់និងរបួសធ្ងន់
ខេត្តកោះកុង៖ យុវជនចំនួន២នាក់ មានម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារបើកម៉ូតូក្នុងល្បឿនលឿន ជ្រុលបុកសត្វក្របី បណ្តាលឲ្យដួលបោកទៅនឹងថ្នល់យ៉ាងពេញទំហឹង កាលពីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៤៨ ចំណុចផ្លូវបំបែកសេរីកា ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
ជនរងគ្រោះទាំង២នាក់ មានឈ្មោះ សេក សីហា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ (ស្លាប់) និងឈ្មោះ លឹម ប៊ុនធាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ជាអ្នករួមដំណើរ (រងរបួសធ្ងន់បាក់ភ្លៅខាងស្តាំ)។
បច្ចុប្បន្នអ្នករបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯសាកសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯសត្វក្របី រត់បាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។