ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប នឹងធ្វើ​ឲ្យ​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន ចាប់ពី​ថ្ងៃទី​០២-០៨ ខែកញ្ញា

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃទី ០២ ដល់​ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២០​។​

​ក្រសួង​បាន​បញ្ជាក់ថា តាមរយៈ​តាមដាន​នៃ​ការវិវត្ត និង​ប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព អាកាសធាតុ សង្កេតឃើញថា កម្ពុជា​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​អូស​បន្ទាយ​ឆ្លងកាត់​ភាគ​ខាងជើង​ប្រទេស​ថៃ​ភាគ​កណ្ដាល ប្រទេស​ឡាវ និង​វៀតណាម​។ ស្ថានភាព​បែបនេះ​ធ្វើឱ្យ​៖

១៖ បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​៖
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៦°C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២°C ។​
​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។ ក្នុងនោះ​ក៏មាន​ផ្នែក​មួយចំនួន នៃ​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប ភាគ​កណ្ដាល និង​ភាគ​ពាយ័ព្យ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​។​

២៖ បណ្ដា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​៖
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦°C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១°C ។​
​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។​

៣៖ បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​៖
* សីតុណ្ហភាព​អប្បបរមា មាន​ពី​២៦-២៨°C
* សីតុណ្ហភាព​អតិបរមា មាន​ពី ១៨-៣០°C ។​
​នឹង​អាចមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​។​

​ជាមួយគ្នានេះ ក្រសួង​ក៏​អំពាវនាវ​សូម​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើត​មាននៅ​ផ្នែក​មួយចំនួន​នៃ​បណ្ដា​ខេត្ត ស្ថិតនៅ​តំបន់​វា​លំ​ទំនាប​ភាគ​កណ្ដាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close