ទូទាំងពិភពលោក! អ្នកស្លាប់ជាង ៨៥ម៉ឺននាក់ ដោយសារកូវីដ១៩

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ បានចម្លងទៅមនុស្សសរុបចំនួន២៥លាន៦២ម៉ឺន១ពាន់៨៩០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៨៥ម៉ឺន៤ពាន់២២៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧លាន៩២ម៉ឺន២ពាន់៨៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។

ខាងក្រោមនេះ ជាបណ្តាប្រទេស ដែលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេ៖
ទី១) សហរដ្ឋអាមេរិក មានអ្នកឆ្លងចំនួន ៦លាន២១ម៉ឺន៩៧៩នាក់ ក្នុងនោះស្លាប់ ១៨ម៉ឺន៧ពាន់៧១៣នាក់ និងជាសះស្បើយចំនួន ៣លាន៤៥ម៉ឺន២ពាន់៨៦៥នាក់។
ទី២) ប្រទេសប្រេស៊ីល មានអ្នកឆ្លងចំនួន ៣លាន៩១ម៉ឺន៩០១នាក់ ក្នុងនោះស្លាប់ ១២ម៉ឺន១ពាន់៥១៥នាក់ និងជាសះស្បើយ ៣លាន៩ម៉ឺន៧ពាន់៧៣៤នាក់។
ទី៣) ប្រទេសឥណ្ឌា មានអ្នកឆ្លងចំនួន ៣លាន៦៨ម៉ឺន៧ពាន់៩៣៩នាក់ ក្នុងនោះស្លាប់ ៦ម៉ឺន៥ពាន់៤៣៥នាក់ និងជាសះស្បើយ ២លាន៨៣ម៉ឺន៧ពាន់៣៧៧នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។