អាជ្ញាធរ ផ្អាកយានដ្ឋានជួសជុល កែច្នៃរថយន្ត ៦ទីតាំង នៅខណ្ឌដូនពេញ

ភ្នំពេញ៖ យ៉ាងហោចណាស់យានដ្ឋានជួសជុល និងកែច្នៃរថយន្តគ្មាននច្បាប់អនុញ្ញាតចំនួន៦ទីតាំង ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ បានសម្រេចផ្អាកអាជីវកម្ម បិទទ្វារ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ម្សិលមិញ បន្ទាប់ពីអាជ្ញាធរ បានធ្វើកាណែនាំឲ្យស្នើសុំច្បាប់កន្លងមក។

សូមជម្រាបថា ប្រតិបត្តិការនេះ ដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ និងលោកស្រី បុប្ផា ផានី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចុះពិនិត្យតាមទីតាំងយានដ្ឋានសរុបចំនួន ៤២ទីតាំងទូទាំងខណ្ឌ។
ក្នុងនោះផងដែរ កម្លាំងជំនាញ បានចុះពិនិត្យយានដ្ឋានកែច្នៃ និងជួសជុលរថយន្តចំនួន ៧ទីតាំង និងបានរកឃើញ ៦ទីតាំងខាងលើ គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងធ្វើការផ្អាកអាជីវកម្មបណ្ដោះអាសន្ន និងណែនាំឲ្យម្ចាស់អាជីវកម្ម ស្នើសុំច្បាប់អនុញ្ញាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។