ចាប់បញ្ជូន​ជនបរទេស ២​នាក់ ករណី​ស្នាក់នៅ​ខុសច្បាប់​នៅ​ខេត្តសៀមរាប​

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ កម្លាំង​នគរបាល​រដ្ឋបាល​សង្កា​ត់​ស្វាយដង្គំ បាន​ចាប់ខ្លួន​ជនបរទេស​ចំនួន ២​នាក់ នៅ​ចំនុច​បន្ទប់​ជួល ស្ថិតនៅ​ភូមិ​ស្វាយព្រៃ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ពាក់ព័ន្ធ​ករណី​ស្នាក់នៅ​ខុសច្បាប់​។​

​ជនបរទេស​ទាំង​២​នាក់​ខាងលើ ទី​១-​ឈ្មោះ VOLODYMYR BEHAL ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៤ ជនជាតិ​អ៊ុយ​ក្រែ​ន គ្មាន​លិខិតឆ្លងដែន មុខរបរ​បម្រើ​ការងា​រ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត និង​ទី​២-​ឈ្មោះ SERGY PODOSYN ភេទ​ប្រុស កើត​ថ្ងៃទី​២៧-១២-១៩៦២ ជនជាតិ​រុស្ស៊ី គ្មាន​លិខិតឆ្លងដែន គ្មាន​មុខរបរ​។​

​បច្ចុប្បន្ន​ជន​ទាំង​២​នាក់​នេះ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន និង​គ្រោង​បញ្ជូនទៅ​ស្នាក់ការ ត្រៀម​បណ្តេញចេញ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close