សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស ៣៥​នាក់ ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​

​ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន ៣៥​នាក់​(​ស្រី​ម្នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន ២៣​ករណី នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ម្សិលមិញ​។​

​បើតាម​របាយការណ៍​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បញ្ជាក់ថា ក្នុងចំណោម​ជនសង្ស័យ​ទាំង​៣៥​នាក់​នោះ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ១៩​នាក់ និង​ប្រើប្រាស់ ១៦​នាក់​។​

​ចំណែក​វត្ថុតាង​ចាប់បាន​សរុប រួមមាន​៖ មេ​តំ​ហ្វេ​តា​មីន​(ice)​ចំនួន ១២,១៩​ក្រាម និង ១៣​កញ្ចប់​តូច​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close