លក់ស្រាឲ្យមនុស្សក្រោម ១៨ឆ្នាំ នឹងពិន័យពី ៥០ម៉ឺន ទៅ១លានដុង នៅវៀតណាម

វៀតណាម៖ អាជីវករណាដែលលក់ស្រាឲ្យមនុស្សអាយុក្រោម១៨ឆ្នាំនឹងត្រូវពិន័យជាប្រាក់ ពី៥០ម៉ឺន ទៅ១លានដុង ឬ ពី២២ដុល្លារទៅ៤៣ដុល្លារ នេះបើតាមអនុក្រឹត្យរបស់រដ្ឋាភិបាលវៀតណាមដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១៥ តុលាទៅ ចេញផ្សាយដោយសារព័ត៌មាន Vietnam Express កាលពីម្សិលមិញ។

ម្ចាស់អាជីវកម្មដែលជួលបុគ្គលិកអាយុក្រោម១៨ឆ្នាំ ឲ្យលក់ស្រាក៏នឹងត្រូវពិន័យផងដែរ ចាប់ពី៣ទៅ៥លានដុង នេះបើតាមអនុក្រឹត្យថ្មីនេះ ជាច្បាប់ថ្មីមួយដែលត្រូវបានធ្វើវិសោធនកម្មចេញពីច្បាប់ចាស់។
បទបញ្ជាថ្មីនេះគ្រោងនឹងអនុវត្ត ស្របពេលដែលវៀតណាមរឹតបន្តឹងច្បាប់ចរាចរណ៍ខ្លាំង ជាពិសេស លើការបើកបរមានជាតិស្រវឹង។ កាលពីឆ្នាំមុន វៀតណាមជាប្រទេសមានការផឹកស្រាបៀរច្រើនជាង៤.៦ពាន់លានលីត្រ កើនឡើងជាង១០ភាគរយ បើធៀបនឹងឆ្នាំ២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។