២សប្តាហ៍នេះ! តម្លៃសាំងធម្មតាឡើង ៥០រៀល ក្នុង១លីត្រ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ដោយសាំងធម្មតាត្រូវលក់តម្លៃ៣,០៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ២,៧៥០រៀលក្នុង១លីត្រ។

សូមបញ្ជាក់ថា ផ្អែកតាមតម្លៃធម្យមប្រេងឥន្ទនៈលើទីផ្សារអត្តរជាតិ ថ្លៃលក់រាយប្រេងឥន្ទនៈ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នឹងត្រូវលក់ ៣ ២៣៧រៀល និងតម្លៃប្រេងម៉ាស៊ូត លក់ ២ ៩៣២រៀល ក្នុងមួយលីត្រ។
ការកំណត់បែបនេះ គឺដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ ក្នុងមួយលីត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។