​ផ្លូវជាតិ​លេខ​៥ សម្រេចការ​សាងសង​បាន​ប្រមាណ ៤២,៩៩%​ហើយ​

ភ្នំពេញ៖ បើតាមរបាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ ៥ មាន​ប្រវែង​សរុប​ចំនួន ៣៦៦ គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ​។ គម្រោង​នេះ​ត្រូវបាន​បែងចែក​ជា បី​ផ្នែក​ធំៗ រួមមាន​៖ ផ្នែក​ខាងជើង​(​បាត់ដំបង​-​សិរីសោភ័ណ​) មាន​ប្រវែង​សរុប ៨៤,៧៤ គីឡូម៉ែត្រ ផ្នែក​កណ្តាល​(​ធ្លា​ម្អម​-​បាត់ដំបង​) មាន​ប្រវែង​សរុប ១៤៦,០៤​គីឡូម៉ែត្រ និង​ផ្នែក​ភាគខាងត្បូង​(​ព្រែក​ក្តាម ខេត្តកណ្តាល​-​ធ្លា​ម្អម ខេត្តពោធិ៍សាត់​) មាន​ប្រវែង​សរុប ១៣៥,២៤​គីឡូម៉ែត្រ ដោយមាន​ការពង្រីក​កំណាត់​ផ្លូវជាតិ​មាន​ស្រាប់​ពី​២​គន្លង​ទៅ​៤​គន្លង ទទឹង​២៣​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ (AC) និង​មាន​សួនច្បារ​ចំ​កណ្តាល​។​

​សូម​បញ្ជាក់ដែរថា កំណាត់​ផ្លូវជាតិ​លេខ​៥ មាន​សារៈសំខាន់​ណាស់​សម្រាប់​ការដឹកជញ្ជូន​នៅក្នុង​ស្រុក ក៏ដូចជា​ការតភ្ជាប់​វិស័យ​ដឹកជញ្ជូន​ក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន និង​មហា​អនុតំបន់​មេគង្គ ហើយក៏​ត្រូវបាន​ចាត់ទុក​ថា​ជា​ផ្នែក​មួយ​នៃ​អាស៊ាន​ហាយវ៉េ​លេខ ១(Asean Highway 1) ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close