អឺរ៉ុប ផ្តល់ថវិកាជិត ៥០០លានដុល្លារ ដល់អង្គការ WHO សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩

បរទេស៖ គណៈកម្មការអឺរ៉ុបបានអះអាង កាលពីម្សិលមិញថា ខ្លួននឹងផ្តល់ថវិការ៤៧៨លានដុល្លារអាមេរិកទៅឲ្យអង្គការសុខភាពពិភពលោកឬ WHO ដើម្បីចូលរួមផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈដែល WHO និយាយថា អាឡឺម៉ង់បានចូលរួមជាមួយខ្លួនរួចហើយ ហើយថា ខ្លួននឹងបន្តចរចាជាមួយអឺរ៉ុបបន្តទៀត។

គណៈកម្មការអឺរ៉ុបដែលបានប្រកាសថា នឹងផ្តល់ជំនួយ៤០០លានអឺរ៉ូ ឬប្រមាណ៤៧៨លានដុល្លារអាមេរិកនេះ មិនបានបញ្ជាក់ថា តើប្រទេសណាខ្លះដែលនឹងត្រូវចូលរួមក្នុងគម្រោងវ៉ាកសាំង COVAX របស់អង្គការសុខភាពពិភពលោកនោះទេ។
យ៉ាងណាកក្តី អង្គនាយក WHO លោក Tedros Adhanom Gheybreyesus និយាយថា «អាឡឺម៉ង់បានចូលរួមជាមួយគម្រោងតវ៉ាក់សាំង COVAX រួចហើយ» ។
គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមឲ្យមានវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោករួមគ្នានេះមានគោលបំណងទិញវ៉ាក់សាំងពីបណ្តាប្រទេសផលិតវ៉ាក់សាំងទាំងអស់ ក្នុងពិភពលោកឲ្យបាន២ពាន់លានកញ្ចប់ នៅត្រឹមចុងឆ្នាំ២០២១៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។