ដំណឹង​ល្អ​! ថ្ងៃនេះ កម្ពុជា អត់​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ រីឯ​អ្នកជា​សះស្បើយ​ក៏​អត់​ដែរ​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា នៅថ្ងៃនេះ ក្រសួង មិនមាន​រកឃើញ​ករ​ណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​នោះទេ ហើយក៏​គ្មាន​ករណី​ព្យាបាល​ជាសះស្បើយ​ថ្មី​នោះដែរ អ្នកជំងឺ​កំពុង​សម្រាក នៅ​មន្ទីរពេទ្យ​មាន​ចំនួន​៨​នាក់​ដដែល​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២០​នេះ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប​២៧៤​នាក់ (​ស្រី​៥៤​នាក់ និង​បុរស​២២០​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ទូទាំងប្រទេស មាន​ចំនួន​២៦៦​នាក់ (​ស្រី ៥៤​នាក់ និង​បុរស ២១២​នាក់​) និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ចំនួន​០៨​នាក់​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close