ងោក​មួយភាំង​! ALPHARD ព្រលះ​សាំ​យ៉ុង​ពីក្រោយ រងគ្រោះ​មនុស្ស​១៣​នាក់ នៅលើ​ផ្លូវជាតិ​លេខ​៤

​កំពង់ស្ពឺ​៖ នៅវេលា​ម៉ោងជាង​១ រំលង​អ​ធ្រា​ត​ចូល​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២០ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ដ​២​គ្រោះ ព្រលះ​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ចំនួន ១៣​នាក់​បាន​រងគ្រោះ លើ​កំណាត់​ផ្លូវជាតិ​លេខ​០៤ ក្នុងភូមិ​ត្រ​ពាំ​អត់​ទឹក ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មាន​រថយន្ត​១​គ្រឿង ម៉ាក ALPHARD ពណ៌​ស គ្មាន​ពាក់​ស្លាក​លេខ អ្នករួមដំណើរ​ចំនួន​៦​នាក់ ស្រី​៣​នាក់ (​ជនជាតិ​ចិន​) បើកបរ​មកពី​ទិស​ខាង​លិចទៅ​ទិសខាងកើត មកដល់​ចំណុច​ខាងលើ ក៏​បុក​ពីក្រោយ​រថយន្ត​០១​គ្រឿង​ទៀត ម៉ាក​សាំ​យ៉ុង ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-7040 បណ្តាល​ឲ្យ​មនុស្ស​ទាំង​សង ១៣​នាក់ រងរបួស​ធ្ងន់​ស្រាល​តែម្តង​។​

​ក្រោយពេល​កើតហេតុ កម្លាំង​នគរបាល​ជំនាញ បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ​កំពង់ស្ពឺ និង​មួយចំនួន​បន្ដទៅ​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​។ ករណីនេះ ជំនាញ បញ្ជាក់ថា មូលហេតុ​គឺ​អ្នកបើកបរ​ងងុយដេក បាត់បង់​ម្ចាស់ការ ទើប​គ្មាន​ការប្រុងប្រយ័ត្ន​ល្បឿន​លឿន​ហួសកំណត់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close