អាវុធហត្ថរាជធានីបញ្ជូនជនសង្ស័យ៤នាក់ពាក់ព័ន្ធឆក់ឆ្លងខេត្តចំនួន១៨លើក ទៅតុលាការក្រុងភ្នំពេញ
កម្លាំងអាវុធហត្ថនៃជំនាញការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ បានបញ្ជូនជនសង្ស័យជាក្រុមឆក់ដែលមានវ័យក្មេង(ដើរឆក់ឆ្លងខេត្ត) ចំនួន៤នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យទាំង៤នាក់រួមមាន៖
១.ឈ្មោះ គ្រន ផានិត ភេទប្រុស អាយុ ១៩ឆ្នាំ
២.ឈ្មោះ ហ៊ូ រឹទ្ធារាជ ភេទប្រុស អាយុ ១៧ឆ្នាំ
៣.ឈ្មោះ ចាន់ សុខយ៉ា ហៅវ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ៤.ឈ្មោះ ហ៊ុត សុវណ្ណលី ហៅឌី ភេទប្រុស អាយុ១៥ឆ្នាំ ពួកគេសុទ្ធតែយុវជនបោះបង់ចោលសិក្សានិងផ្ទះសម្បែង។
ជនសង្ស័យទាំង៤នាក់នេះត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រាវជ្រាវ និងឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៩និង១៥នាទី យប់ដែលដំបូងចាប់ឈ្មោះ គ្រន ផានិត បានធ្វើសកម្មភាពឆក់កាបូបពីជនរង គ្រោះ ឈ្មោះ តាវ ចាន់ណា ហៅអាណា ភេទស្រី អាយុ ២៥ឆ្នាំ នៅចំណុច ផ្លូវលេខ១៧៤ កែវផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ខណៈដែលជនរងគ្រោះកំពុងដើរចេញពីបារបារាំង ឆ្ពោះទៅជិះរថយន្ត។ពេលធ្វើសកម្មភាពឆក់ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ប្រទះឃើញក៏ប្រដេញតាមភ្លាមៗ ហើយជនសង្ស័យបានព្យាយាមជិះម៉ូតូរត់គេចខ្លួន រហូតដល់ចំណុច ផ្លូវ១៣០ កែងផ្លូវ១៣ សង្កាត់ផ្សារកណ្តាល២ ហើយក៏ឃាត់ខ្លួនតែម្តង។
ក្រោយពីចាប់បានជាក់ស្តែងជនសង្ស័យខាងលើនេះឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធរាជធានីភ្នំពេញ បានប្រើកណ្តាប់ឲ្យកម្លាំងជំនាញបន្ត
ការសើុបអង្កេត និងស្រាវជ្រាវឈានទៅដល់ការចាបើខ្លួនបក្សពួក៣នាក់ទៀត។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ឆ្លើយសារភាពនៅចំពោះមុខកម្លាំងអាវុធហត្ថប្រហាក់ប្រហែលគ្នាថា?
មានគ្នា១២នាក់ ហើយបានធ្វើសកម្មភាពឆក់ចំនួន១៨លើក នេះគ្រាន់នៅចាំត្រួសៗ គឺឆក់មិនរើសមុខទៅដល់ទីណា ខេត្តណា ឆក់ទីនោះ និងភាគច្រើនឆក់តែជនបរទេស។
បើតាមចម្លើយបានបន្តថាទីតាំងដែលពួកគេឆក់នៅចាំបានច្បាស់លាស់ចំនួន១៨លើករួមមាន៖
១.ឆក់កាបូប ពីជនរងគ្រោះ ឈ្មោះ តាវ ចាន់ណា ហៅអាណា ភេទស្រី អាយុ ២៥ឆ្នាំ នៅចំណុច ផ្លូវលេខ១៧៤ កែវផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈដែលជនរងគ្រោះកំពុងដើរចេញពីបារបារាំង ឆ្ពោះទៅជិះរថយន្ត។
២.ឆក់នៅលើស្ពានហង្សកោះពេជ្របានចំនួន០៣លើក បានទូរស័ព្ទដៃ ០៣គ្រឿង ម៉ាកOPPO ០១គ្រឿង ហើយបានលក់នៅផ្សារបឹងត្របែកបានតម្លៃ ៤០ដុល្លាអាមេរិក , IPHONE6 PLUS ០១គ្រឿង លក់បានតម្លៃ ៥០ដុល្លាអាមេរិក , IPHONE7 PLUS ០១គ្រឿង លក់បានតម្លៃ ៤០០ដុល្លាអាមេរិក។
៣.ឆក់បានកាបូបស្ពាយពីជនបរទេស ដែលធ្វើដំណើរលើដងផ្លូវ នៅចំណុចខាងក្រោយព្រះបរមរាជវាំង បានប្រាក់ចំនួន ១២០ដុល្លាអាមេរិក។
៤.ឆក់បានកាបូបស្ពាយពីស្ត្រីជនបរទេស ធ្វើដំណើរលើដងផ្លូវ នៅចំណុចក្បែរផ្សាររាត្រី បានប្រាក់ចំនួន ៣៥០ដុល្លាអាមេរិក។
៥.ឆក់បាន IPAD ពីស្ត្រីជនបរទេស ធ្វើដំណើរលើដងផ្លូវ នៅចំណុចក្រោយសាលារៀនស៊ីសុវត្ថិ លក់បាន ៥០ដុល្លាអាមេរិក។
៦.ឆក់បានកាបូបស្ពាយពីបុរសជនបរទេស ធ្វើដំណើរលើដងផ្លូវ នៅចំណុចក្បែរផ្សារអ៊ីអន បានប្រាក់ ៦០០ដុល្លាអាមេរិក។
៧.ឆក់បានកាបូបស្ពាយពីស្ត្រីជនបរទេស ធ្វើដំណើរលើដងផ្លូវ នៅចំណុចខាងក្រោយវត្តទួលទំពូង បានប្រាក់ ២២០ដុល្លាអាមេរិ និងទូរស័ព្ទដៃ ០១គ្រឿងម៉ាក សាំសុង លក់បានតម្លៃ ១៣០ដុល្លាអាមេរិក។
៨.ឆក់បាន ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក VIVO ពីបុរសជនបរទេស ធ្វើដំណើរលើដងផ្លូវ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ ផ្លូវមុនីវង្ស លក់បានតម្លៃ ៨០ដុល្លាអាមេរិក។
៩.ឆក់បានកាបូបពីបុរសជនបរទេស ធ្វើដំណើរលើដងផ្លូវ នៅចំណុចក្បែររង្វង់មូលសម្តេចសង្ឃជួនណាត បានប្រាក់ ៣៣០ដុល្លាអាមេរិក។
១០.ឆក់កាបូបពីស្ត្រីជនជាតិចិន ធ្វើដំណើរលើដងផ្លូវជាមួយមិត្តភក្តិ នៅចំណុចផ្សារធំថ្មី បានប្រាក់ ១១០ដុល្លាអាមេរិក និងខ្សែ(ក)មួយខ្សែរ លក់បានតម្លៃ ៣៤០ដុល្លាអាមេរិក។
១១.ឆក់បានទូរស័ព្ទដៃ ០១គ្រឿង ពីជនបរទេស នៅចំណុចខាងក្រោយផ្សារអ៊ីអន លក់បានតម្លៃ ១២០ដុល្លាអាមេរិក។
១២.ឆក់បានទូរស័ព្ទដៃ ០១គ្រឿង នៅចំណុចក្បែរសារមន្ទីរទួលស្លែង។
១៣.ឆក់បានទូរស័ព្ទដៃ ០១គ្រឿង នៅចំណុចផ្សារទួលទំពូង។
១៤.ឆក់បានទូរស័ព្ទដៃ ០១គ្រឿងផ្សេងទៀត នៅចំណុចផ្សារទួលទំពូងដដែល។
១៥.អំឡុងខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៨យប់ ឆក់បានកាបូប ពីនារីជនរងគ្រោះ០១នាក់កំពុងឈរទិញបង្អែម បានសម្រេច នៅចំណុចម្តុំសាលាជម្ពូវ័ន្ត ចោមចៅ ដោយក្នុងកាបូបនោះ មានប្រាក់ ៥ដុល្លាអាមេរិក និងទូរស័ព្ទដៃម៉ាក សាំសុង ០១គ្រឿង។
១៦.អំឡុងខែឧសភា ឆ្នាំ២០១៧ ពេលយប់ឆក់បានកាបូបពីនារីជនរងគ្រោះ ០១នាក់ ដែលកំពុងធ្វើដំណើរតាមដងផ្លូវ នៅចំណុចផ្លូវខាងក្រោយព្រះបរមរាជវាំង បានសម្រេច តែត្រូវសមត្ថកិច្ចដេញតាម និងឃាត់ខ្លួនបានបក្ខពួកម្នាក់ ឈ្មោះ អាឡា។
១៧.បានធ្វើសកម្មភាពឆក់ នៅក្រុងព្រះសីហនុ មានគ្នា០៦នាក់ តែត្រូវសមត្ថកិច្ចក្រុងព្រះសីហនុឃាត់ខ្លួនបាន០៤នាក់ ពេលធ្វើសកម្មភាពឆក់នៅក្រុងព្រះសីហនុ។ ១៨.និងបានឆក់ជាច្រើនកន្លែងទៀត ក្នុងរាជធានីភ្នំពេញ តែចាំពេលវេលា និងទីកន្លែងមិនបាន។
ហើយកាលពីពេលថ្មីៗនេះ បក្ខពួកគេម្នាក់ទៀត ឈ្មោះ ជីមី ក៏ត្រូវសមត្ថកិច្ចក្រុងព្រះសីហនុ ឃាត់ខ្លួនបានផងដែរ ដែលបានទៅធ្វើសកម្មភាពឆក់ នៅទីនោះ ។ សរុបមកក្រុមគេមានបក្សពួក១២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចំនួន១០នាក់ នៅសល់២នាក់ ឈ្មោះ នី និង ឈ្មោះ វ័ន្ត ដែលសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវ បន្តតាមចាប់ខ្លួន។
ពួកគេទាំង៤នាក់កំពុងស្ថិតក្រោមការសាកសួរពីសំណាក់ស្ថាប័នអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។