WHO ចេញសារព្រមានអាមរិក ដែលអនុញ្ញាតឱ្យចាក់វ៉ាក់សាំងកូវីដ១៩

ស្វីស៖ អង្គការសុខភាពពិភពលោក WHO បានចេញសារព្រមានមួយថា ការអនុ ញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 ក្នុងករណីបន្ទាន់ គឺត្រូវទាមទារឱ្យមានការចិត្តទុកដាក់យ៉ាងហ្មត់ចត់ជាទីបំផុត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។

សារព្រមានរបស់អង្គការ WHO ខាងលើនេះ ធ្វើឡើងបន្ទាប់ពីប្រធានទីភ្នាក់ងារសុវត្ថិភាពឱសថ និងចំណីអាហារអាម៉េរិក FDA ថ្មីៗនេះបាននិយាយថា ខ្លួនសុខចិត្តពិចារណាលើការអនុញ្ញាតឲ្យប្រើវ៉ាក់សាំង COVID-19 ក្នុងករណីបន្ទាន់ ទោះការធ្វើតេស្តមិនទាន់ត្រូវបានបញ្ចប់ជាស្ថាពរទាំងស្រុងក៏ដោយ ខណៈរដ្ឋាភិបាលជឿជាក់ច្បាស់ថា តម្រូវការចាក់វ៉ាក់សាំងជាបន្ទាន់នេះ មានអត្ថប្រយោជន៍ខ្ពស់ជាងហានិភ័យ។
បើតាមប្រធានក្រុមវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក WHO លោកស្រី សួមីយ៉ា ស្វាមីណាថាន់ ទោះបីជាប្រទេសនីមួយៗមានសិទ្ធិចេញការអនុ ញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងក្នុងករណីចាំបាច់បន្ទាន់ ដោយមិនចាំបាច់បញ្ចប់ការធ្វើតេស្តជាស្ថាពរទាំងស្រុងក៏ដោយ ក៏ប៉ុន្តែវាមិនមែនជាអ្វីដែលយើងត្រូវធ្វើឲ្យតែបានៗនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។