ឯកឧត្តម វេង សាខុន អញ្ជើញចូលរួមពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នៅសាលាខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ មានរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណអភិបាលខេត្ត និងមន្ត្រីរាជការយ៉ាងច្រើនកុះករផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋន្ត្រី បានធ្វើការបូកសរុបដោយសង្ខេបជូនអង្គពិធីជ្រាបអំពីការវិវឌ្ឍន៍រីកចម្រើន បញ្ញាប្រឈម គោលនយោបាយ-ផែនការអភិវឌ្ឍ និងភារកិច្ចយ៉ាងសំខាន់ចុងក្រោយដែលត្រូវអនុវត្តឲ្យបានទាន់ពេល និងមានប្រសិទ្ធភាពគឺអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការជំរុញចលនាបង្កបង្កើនផល ផលិតស្បៀងតាមរយ:ការដាំបន្លែ ដំណាំរួមផ្សំ ចិញ្ចឹមសត្វ ត្រី កង្កែប។ល។ ដើម្បីធានាសន្តិសុខស្បៀងក្នុងគ្រួសារ បង្កើនបរិមាណផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ស្របពេលដែលរាជរដ្ឋាភិបាលធ្វើការកាត់បន្ថយការនាំចូល។
សូមជម្រាបថា ពិធីនេះ បានប្រកាសតែងតាំងលោក សុខ សុទ្ធាវុធ ជាប្រធានមន្ទីរថ្មី ជំនួសឲ្យលោក ថាច់ រតនា អតីតប្រធានមន្ទីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។