ចាប់បាន​ហើយ​! ជនសង្ស័យ ដែល​រំលោភ​សម្លាប់​ក្មេងស្រី អាយុ​១៤​ឆ្នាំ​ម្នាក់

ភ្នំពេញ​៖ ជនសង្ស័យ ជា​ឃាតករ​ដែល​រំលោភ​សម្លាប់​ក្មេងស្រី អាយុ​១៤​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់​ឃាត់ខ្លួន​បាន​ហើយ នា​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០ នៅ​គល់ស្ពាន​ព្រែក​ព្នៅ​។​

​គួររំលឹកថា កាលពី​ម៉ោង​៤​រសៀល ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ នៅ​បន្ទប់​ជួល​លេខ​២៣ ក្រុម​២ ភូមិ​ជ្រៃ​កោង​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ករណី​រំលោភ​សម្លាប់ ( អា​-​ក ) ក្មេងស្រី​ម្នាក់ ឈ្មោះ ពីង ស្រី​ពេជ្រ ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជា​សិស្ស វិទ្យាល័យ​ហ៊ុនសែន ជម្ពូ​វ័ន មាន​ស្រុកកំណើត​នៅ​ភូមិ ដីក្រហម ឃុំ​សូ​ភាស ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម ហើយ​ជនល្មើស​បាន​រត់គេចខ្លួន​។​

​ជនសង្ស័យ​ឈ្មោះ ឡា​ច ចន្ថា អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ក្រុម​២ ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​មាន​ស្រុកកំណើត​ខេត្តឧត្ដរមានជ័យ​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ នាំយកទៅ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close