ថ្ងៃទី​១០​ខែតុលា កូរ៉េខាងជើង​នឹង​ដង្ហែរ​ក្បួន​ព្យុះ​យាត្រា​ទ្រង់ទ្រាយ​ធំ​

​កូរ៉េខាងជើង​៖ ថ្ងៃទី​១០​ខែតុលា ជា​ថ្ងៃ​បុណ្យជាតិ​ធំ​បំផុត​របស់​កូរ៉េខាងជើង គឺជា​ថ្ងៃ បង្កើត​បក្ស​ពលករ ហើយ​ពលរដ្ឋ​ទូទាំងប្រទេស​ត្រូវបាន​ឈប់សម្រាក់​។​

​រាល់​សកម្មភាព​រៀបចំ​ក្បួនព្យុហយាត្រា មិនត្រូវ​បាន​ផ្សាយ​ជា​សាធារណរ​នោះឡើយ ប៉ុន្តែ តាម​រូបភាព​ផ្កាយរណប​អាមេរិក​បាន​ផ្សព្វផ្សាយ​ថា កម្លាំង​ទាហាន និង​សម្ភារៈ​ធ្វើសឹក​របស់​កូរ៉េខាងជើង កំពុងតែ​ហ្វឹកហាត់​សម្រាប់​ដង្ហែរ​ក្បួនព្យុហយាត្រា​ទ្រង់ទ្រាយ​ធំ​។​
​រូបភាព​បង្ហោះ​លើ​គេហទំព័រ website 38 North ដែលមាន​ឯកទេស​តាមដាន កូរ៉េខាងជើង បានបង្ហាញ​រូបភាព​ស្តីពី​កម្លាំង​ទាហាន​កូរ៉េខាងជើង និង​សម្ភារៈ​យោធា​ជាច្រើន​បាន​ត្រៀម នៅ​ជាយក្រុង​ព្យុងយ៉ាង តាំងពី​ថ្ងៃទី​៣១​ខែសីហា​។​

តាម​ការផ្សព្វផ្សាយ របស់​គេហទំព័រ 38 North «​កូរ៉េខាងជើង​បាន​ត្រៀម​ដង្ហែរ​ក្បួនព្យុហយាត្រា​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃទី ១០​ខែតុលា ជា​ថ្ងៃ​គម្រប់​ខួប​៧៥​ឆ្នាំ នៃ​ការបង្កើត​បក្ស​ពលករ​កូរ៉េខាងជើង ។​
​តាម​សារព័ត៌​រ៉​យ​ទ័​របា​ន​ផ្សាយ​ថា ទីតាំង​យោធា Mirim នៅ​ជាយក្រុង​ព្យុងយ៉ាង តែងតែ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ត្រៀម​ដង្ហែរ​ក្បួន​យោធា នៅ​ទីលាន​គីម អ៊ី​ល​ស៊ុ​ង ក្នុង​ទីក្រុង​ព្យុងយ៉ាង ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ជាច្រើន ក្នុងនោះ​មាន​មេដឹកនាំ គីម ជុង​អ៊ុន​។​

តាំងពីដើម​មក​ថ្ងៃទី​១០​ខែតុលា គឺជា​ពិធីបុណ្យ​ធំ​នៅ​កូរ៉េខាងជើង ប៉ុន្តែ​នៅក្នុង​ឆ្នាំនេះ ការត្រៀម​ដង្ហែរ​ក្បួន​ត្រូវ​កាត់បន្ថយ​ពេលវេលា​បើ​ប្រៀបធៀប​និង​ឆ្នាំមុនៗ ដោយសារតែ គ្រោះធម្មជាតិ ខ្យល់ព្យុះ​ជាដើម​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close