គ្រឿងយន្តកសិកម្មជាច្រើនគ្រឿង ត្រូវបានប្រគល់ជូនឯកឧត្តម វេង សាខុន

ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ មានរៀបចំពិធីប្រគល់-ទទួលគ្រឿងយន្តកសិកម្ម ដែលជាអំណោយរបស់ក្រុមហ៊ុន Zoomlion Heavy Industry and Technology Co., Ltd ប្រគល់ជូនឯកឧត្តម វេង សាខុន ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

មានប្រសាសន៍នាឱកាសនេះ ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមហ៊ុន ដែលបានជំនួយឧបត្ថម្ភជាគ្រឿងយន្ត សម្រាប់បម្រើឲ្យវិស័យកសិកម្ម ដែលជាផ្នែកមួយជួយជំរុញការអភិវឌ្ឍអនុវិស័យផលិតកម្មដំណាំកសិ-ឧស្សាហកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលបានជួយជំរុញ និងបើកផ្លូវឲ្យក្រុមហ៊ុនចិនធំៗមកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលការវិនិយោគនេះជាផ្នែកមួយយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យនេះឲ្យរីកចម្រើនទាំងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ហើយលោកសង្ឃឹម និងជឿជាក់ក្រុមហ៊ុននឹងជួយផ្គត់ផ្គង់គ្រឿងយន្តកសិកម្មគ្រប់ប្រភេទក្នុងតម្លៃសមរម្យអាចទទួលយកបាន។

សូមជញ្ជាក់ជូនថា គ្រឿងយន្តកសិកម្មដែលទទួលបានមាន៖ ត្រាក់ទ័រ ៣គ្រឿង គ្រឿងយន្តប្រមូលពោត ១គ្រឿង យន្តរាស់ដី ១គ្រឿង យន្តដាំគ្រាប់ ២គ្រឿង យន្តសាបគ្រាប់២ Droon១គ្រឿង យន្តសណ្តោង១ និងRound Baker២៕



កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។