ចាប់ខ្លួន​ដឹកនាំ​និស្សិត​ម្នាក់ ដែល​ធ្វើបាតុកម្ម កាលពី​ម្សិលមិញ

​ថៃ​៖ នគរបាល​ថៃ បាន​ចាប់ខ្លួន​មេដឹកនាំ​និស្សិត​ម្នាក់ កាលពី​ម្សិលមិញ និង​បន្ត​បង្ក្រាប​សកម្មជន​នយោបាយ​ដែល​បាន​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​ថ​។
​និស្សិត​ឈ្មោះ Jutatip Sirikhan អាយុ ២១​ឆ្នាំ​ជា​ប្រធាន​សម្ព័ន្ធ​និស្សិត​ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​នៅពេល​នាង​បាន​កំពុង​ជិះ​រថយន្ត​តាក់ស៊ី​ក្នុង​ទីក្រុង​បាងកក​។ និស្សិត​រូបនេះ ចោទប្រកាន់​ពីបទ​រំលោភ​សន្តិសុខ​ផ្ទៃក្នុង និង​វិធានការ​ប្រឆាំង​កូ​វីដ​១៩ ដែល​ហាម​ជួបជុំ​សារ​ធា​រណៈ​នៅក្នុង​ចំណោម​ករណី​ចោទប្រកាន់​មួយចំនួនទៀត​។

​គួរ​បញ្ជាក់ថា ក្រុមនិស្សិត​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើការ​តវ៉ា ស្ទើរតែ​រាល់ថ្ងៃ​នៅ​ទូទាំងប្រទេស​ថៃ ចាប់តាំងពី​ថ្ងៃទី​១៨ ខែកក្កដា​មក ដោយ​ទាមទារ​ឱ្យមាន​រដ្ឋធម្មនុញ្ញ​ថ្មី កាត់បន្ថយ​អំណាច​ព្រះរាជា​បច្ចុប្បន្ន និង​បញ្ឈប់​ឥទ្ធិពល​យោធា​លើ​នយោបាយ​ថៃ​៕​

Jutatip Sirikhan, 21, the president of the Student Union of Thailand, gestures after throwing a bucket of paint over herself after being released on bail, outside the court in Bangkok, Thailand September 1, 2020. REUTERS/Soe Zeya Tun TPX IMAGES OF THE DAY

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close