ចិន​នៅ​ក្រុងព្រះសីហនុ​ បើក​រថយន្តបុក​ម៉ូតូ ស្លាប់​បុរស​ម្នាក់ របួសធ្ងន់​ម្នាក់

​ខេត្ត​ព្រះសីហនុ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត បើក​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់ ដួល​បោក​ស្លាប់​នៅនឹងកន្លែង​។ ករណីនេះ​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ផ្លូវ​អូរ​៣ ម្តុំ​ជិត​ស្ថា​នី​យ៌​ប្រេង​តូ​តា​ល់ ក្រុងព្រះសីហនុ​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​១​គ្រឿង ម៉ាក​Fort ពណ៍​ទឹកប៊ិច ពាក់​ផ្លាកលេខ​ភ្នំពេញ​-2AL.2535 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ លុះ​មកដល់​ចំណុច​ខាងលើ ក៏​បុក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ព្រះសីហនុ​-1A.6475 ជិះ​គ្នា​២​នាក់ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​តែម្តង​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី​។ រីឯ​សព​បាន​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close