កក្រើក​ទៀតហើយ​! ប្ដី ចាក់​សម្លាប់​ប្រពន្ធ រួច​អារ​.​ក​សម្លាប់ខ្លួន​តាម​ក្រោយ​

ខេត្តកណ្តាល​៖ ហេតុការណ៍​ដ៏​កក្រើក​មួយ បាន​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល ដោយសារ​បុរស​ជា​ប្តី​ម្នាក់ បាន​ចាក់​សម្លាប់​ប្រពន្ធ​របស់ខ្លួន រួច​អារ​.​ក​សម្លាប់ខ្លួន​តាម​ក្រោយ តែ​មិន​ស្លាប់​។ ករណីនេះ កើតឡើង​កាលពី​យប់ ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ព្រៃ​រកា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ សុខ ផល្លី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ ភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល រីឯ​បុរស​ជា​ប្តី​ឈ្មោះ ឆាយ ធន់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ភូមិ​ត្រពាំង​ខ្នារ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

​នគរបាល​ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹងថា ជនរងគ្រោះ និង​ជនសង្ស័យ បាន​លែងលះគ្នា​អស់​រយៈពេល​មួយខែ​មកហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close