កម្ពុជា បាត់ចំណូលប្រមាណ ៥ពាន់លានដុល្លារ ពីវិស័យទេសចរណ៍

ភ្នំពេញ៖ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ ក្រសួងទេសចរណ៍ បានឲ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២០នេះ វិស័យទេសចរណ៍កម្ពុជា បានបាត់ចំណូលប្រមាណ ៥ពាន់លានដុល្លារ ដោយសារជំងឺកូវីដ១៩។

ឯកឧត្តម បានបញ្ជាក់បែបនេះ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ស្ថានភាពវិស័យទេសចរណ៍ ក្នុងអំឡុងពេលនៃការរីករាលជំងឺកូវីដ១៩» នៅទីស្តីការគណៈរដ្ឋមន្ត្រី។
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចំពោះការសិក្សាជំហានដំបូងអំពីការប៉ះពាល់ពីកូវីដ១៩ ដែលប៉ះពាល់ខ្លាំងទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាត់ប្រមាណ ៥ពាន់លានដុល្លារ នៃចំណូលពីវិស័យទេសចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។