សមត្ថកិច្ចរឹបអូសឧបករណ៍នេសាទខុសច្បាប់ នៅចំណុចដងទន្លេមេគង្គ

ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះស្រុកកោះសូទិន បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចដងទន្លេមេគង្គ ស្ថិតក្នុងភូមិទី៩ និងភូមិទី១២ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយបានដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើនផងដែរ។

ក្នុងប្រតិបត្តិការនេះ ជំនាញ បានដកហូតបាន៖ លូស្បៃមុងចំនួន ២២មាត់, ឧបករណ៍រ៉ាវចំនួន ៨មាត់, របាំងស្បៃប្រវែង ៥៦០ម៉ែត្រ, បង្គោលឬស្សីចំនួន ២០០ដើម, កូនត្រីចំរុះចំនួន ៦គីឡូក្រាម បានប្រលែងចូលទន្លេវិញ។
វត្ថុតាងដែលរឹបអូសខាងលើ ត្រូវជំនាញជលផល យកទៅរក្សាទុកនៅអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។