ម៉ូតូ​២​គ្រឿង បុក​គ្នា​ពេញទំហឹង ស្លាប់​៣​នាក់ នៅនឹងកន្លែង​

​ខេត្តតាកែវ​៖ យ៉ាងហោចណាស់​មនុស្ស​ចំនួន ៣​នាក់ បាន​ស្លាប់​ភ្លាមៗ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​ម៉ូតូ​២​គ្រឿង បុក​គ្នា​ពេញទំហឹង កាលពី​រសៀល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០ លើផ្លូវ​លេខ​១២៩ ក្នុងភូមិ​ព្រៃ​ល្លា​កើត ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា គេ​ឃើញ​ម៉ូតូ​១​គ្រឿង ម៉ាកវ៉េវ ពណ៌​ទឹក​ប៊ិក ពាក់​ផ្លាកលេខ ព្រៃវែង 1A-8233 បុក​យ៉ាង​ពេញទំហឹង​នឹង​ម៉ូតូ​១​គ្រឿង ម៉ាក​ភី​ស៊ី​អិ​ច ដែល​បើក​ច្រាសទិស​គ្នា បណ្តាល​ឲ្យ​ទាំងសងខាង​មាន​អ្នកស្លាប់ និង​របួស​តែម្តង​។​

​ជនរងគ្រោះ​ឈ្មោះ តែម នាង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​ស្លាប់​) និង​ឈ្មោះ ចឹ​ម ជី​វ័​ន្ត ភេទ​ប្រុស អាយុ​៦​ឆ្នាំ (​ស្លាប់​)​។ រីឯ​ភាគី​ម្ខាង​ទៀត មានឈ្មោះ អ៊ឹម ស្រី​ពៅ ភេទ​ស្រី អាយុ​២២​ឆ្មាំ (​ស្លាប់​) និង​ឈ្មោះ ប៊ុន សូ​ណាត ភេទ​ស្រី អាយុ​២៦​ឆ្នាំ (​រងរបួស​ធ្ងន់​)​។​

​ក្រោយពេល​កើតហេតុ នគរបាល​ស្រុក​ព្រៃកប្បាស បាន​ចុះ​វាស់វែង និង​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​។ ចំណែក​សព ប្រ​គាល់​ជូន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close