ក្រុមឈ្មួញកំពុងសកម្មដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាម តាមច្រកទ្វេភាគីណាំលៀរនិងច្រកទ្វេភាគីឡាប៉ាខេ ខេត្តមណ្ឌលគិរី យ៉ាងគគ្រឹកគគ្រេង

តាមសេចក្តីរាយការណ៏បានឲ្យដឹងថា យ៉ាងហោចណាស់ក្នុងមួយថ្ងៃឬយប់ក៏មានរថយន្តសាំយ៉ុងកែច្នៃនិងរថយន្តឡង់គ្រីស័រកែច្នៃដឹកឈើពី១០ទៅ១៥គ្រឿង ចេញទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វេភាគីណាំលៀរ ហៅច្រកប៉ុស្តិ៍៧ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី តើនេះជាការបើកភ្លើងខៀវ ឬជាភាពកំខ្សោយលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី.និងលោកអុំ វណ្ណសុភក្រ្ត័ នាយខណ្ឌរដ្ឌបាលព្រៃឈើខេត្តមណ្ឌលគិរីរួមទាំងប្រធានច្រកទ្វេរភាគីណាំលៀរឬយ៉ាងណា?

តាមសេចក្តីរាយការណ៏បានអះអាងដឹងថា រយៈពេលជិត២សប្តាហ៍មកហើយ ដែលក្រុមឈ្មួញ ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅលក់នៅប្រទេសវៀតណាម តាមរថយន្តកែច្នៃនិងតាមម៉ូតូយ៉ាងពេញបន្ទុក ជាក់ស្ដែងក្រុមការងារអ្នកសារព័ត៌មាន នៅថ្ងៃទី២៩ ខែសីហាម្សិលមិញនេះ និងយប់រំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែសិហា ឆ្នាំ២០២០ បានចុះថតផ្តិតរូបភាពគំនរឈើ និងរថយន្តដឹកឈើដោយផ្ទាល់ ហើយខណៈក្រុមអ្នកសារព័ត៌មានយើងបានបន្តដំណើរចុះទៅយកព័ត៌មាននៅច្រកទ្វេភាគីណាំលៀរ ហៅ ប៉ុស្តិ៍៧ នាយប់មិញនេះ ក៏មានរថយន្ត២ទៅ៣គ្រឿង បានមកឈប់នៅលើស្ពាន ដើម្បីរារាំង បាំងផ្លូវមិនឲ្យអ្នកសារព័ត៌មានយើង បន្តដំណើរទៅដល់គោលដៅនោះទេ ។

បើយោងសេចក្ដីរាយការណ៍បន្តថា សកម្មភាពកាប់ឈើ និងដឹកជញ្ជូនឈើទៅកាន់ប្រទេសវៀតណាម នៅតែបន្តដូចភ្លៀងរលឹម ដោយមានមេយោធាស្រុកពេជ្រាដា ដែលគេស្គាល់ឈ្មោះ សារិន គឹមអាត ជាអ្នករត់ការផ្លូវ ជាមួយ បុគ្គលដែលគេស្គាល់ឈ្មោះ ឆុង និងមានភាគហ៊ុនជាមួយ នឹងក្រុមឈ្មួញក្នុងនោះ មេប៉ុស្ដិ៍នគរបាលទ្វេភាគីណាំលៀរហៅច្រកប៉ុស្តិ៍៧ មានសិទ្ធិអំណាចធំធេងជាងគេ ក្នុងការបើកបារ៉ាស់ឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើទៅលក់ឆ្លងដែននៅប្រទេសវៀតណាម បានយ៉ាងសុខស្រួលនិងបានផ្ដល់លាភសក្ការៈដល់មន្ត្រីមួយចំនួនទៀត ក្នុងខេត្តផងដែរ។
ដោយឡែក ប្រភពពីមន្ត្រីពាក់ព័ន្ធ នៅច្រកទ្វេភាគីឡាប៉ាខេ ក្នុងស្រុកកែវសីមា ឯណោះវិញ បានឲ្យដឹងថា រយៈពេលប្រមាណ២សប្តាហ៍កន្លងទៅនេះ ក៏មានក្រុមឈ្មួញបានសមុ្រកដឹកជញ្ជូនឈើ ឆ្លងដែនទៅលក់ នៅប្រទេសវៀតណាម តាមច្រកទ្វេភាគីឡាប៉ាខេ នោះយ៉ាងអាណាធិបតេយ្យពេញបន្ទុកផងដែរ ។

គេអះអាងថា នៅចន្លោះថ្ងៃ១៧ដល់ថ្ងៃទី២១ ខែសីហា កន្លងទៅថ្មីៗនេះ មិនធម្មតាទេ ឈ្មួញជាច្រើននាក់ បានសម្រុកដឹកជញ្ជូនឈើ តាមរថយន្តកែឆ្នៃ ចេញតាមច្រកទ្វេភាគីឡាប៉ាខេ យ៉ាងពេញបន្ទុក លក់ឆ្លងដែនទៅប្រទេសវៀតណាម ជាពិសេសដឹកចេញនៅពេលយប់ៗតែម្ដង។
ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ បើទោះបីអង្គភាពសារព័ត៌មានខ្មែរ៧មករា មិនទាន់អាចសុំការពន្យល់ណាមួយពីលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយទូរសព្ឌ័ខលចូលជាច្រើនដងគ្មានអ្នកទទួល។

ដោយឡែកលោកអុំ វណ្ណសុភក្រ្ត័ នាយខណ្ឌរដ្ធបាលព្រៃឈើខេត្តមណ្ឌលគិរីនៅរសៀលថ្ងៃទី០៥ខែកញាឆ្នាំ២០២០មិនអាចសុំការបំភ្លឺបានឡើយដោយទូរសព្ឌ័ខលចូលចុចជាប់រវល់។ពាក់ពន្ធ័និងការដឹកជញ្ជូនឈើប្រណិតដឹកចេញតាមច្រកទ្វេភាគីណាំលៀរហៅច្រកប៉ុស្ត៏៧នេះប្រជាពលរដ្ធសំណូមពរទៅឯកឧត្តមនាយឧត្តមសេនីយ៏សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេសនិងជាប្រធានគណះកម្មាធិការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិគួរមានវិធានការទប់ស្កាត់ការលួចដឹកជញ្ជូនឈើប្រណិតឆ្លងដែនទៅលក់នៅប្រទេសវៀតណាមនៅខេត្តមណ្ឌលគិរីនេះផងទានដើម្បីរក្សាព្រៃដ៏ស្រស់បំព្រងអោយនៅគង់វង្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។