នគរបាល​ខេត្ត​ព្រះសីហនុ បង្ហាញមុខ​ជនសង្ស័យ ១៧​នាក់ ករណី​លួច​គាស់​ទំ​លុះ​ទំលាយ និង​កាត់​ខ្សែភ្លើង​អុ​ប​ទិច​

​ខេត្ត​ព្រះសីហនុ​៖ នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១៧​នាក់ ពាក់ព័ន្ធ​ករណី​លួច​គាត់​ទម្លុះទម្លាយ និង​កាត់​ខ្សែភ្លើង​អ៊ុ​ប​ទិច កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២០ នៅ​តំបន់​ពយ​ម៉ា​ចូ​វ ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ​។​

​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា កម្លាំង​ជំនាញ បាន​ទៅកាន់​ទីតាំង​ប្រមូល​ទិញ​អេតចាយ​ចំនួន ៥​កន្លែង (​ក្រុងព្រះសីហនុ​២​កន្លែង​, ស្រុក​ព្រៃនប់​៣​កន្លែង​) បង្ក្រាប​លើ​ទីតាំង​ចំនួន ២​កន្លែង និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១៧​នាក់ ដោយ​ចាប់យក​សម្ភារ​វត្ថុតាង​មួយចំនួន​ផងដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ដ​ចាត់ការ​តាមច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close