ទុស្សេ​ខ្សែភ្លើង​ម៉ាកុង​! ឆេះ​ផ្ទះ​១​ខ្នង ខាតបង​ទឹកប្រាក់​ជាង ៥០០០​ដុល្លារ នៅ​សង្កាត់​ជ្រាវ​

​ខេត្តសៀមរាប​៖ ទុស្សេ​ខ្សែភ្លើង​កន្លែង​ម៉ាកុង បណ្តាល​ឲ្យ​រាលដាល​ឆេះ​ផ្ទះ​១​ខ្នង ខូចខាត​សម្ភារ គិត​ជា​ទឹកប្រាក់​សរុប ៥​ពាន់​ដុល្លារ កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ម្ចាស់ផ្ទះ​ខាងលើ ឈ្មោះ សុខ ចិ​ត្រា ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​បុរី​សៀង​ណាំ​(​ផ្លូវ​លេខ​១៥) ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប រីឯ​សម្ភារ​ដែល​ខូចខាត រួមមាន​៖ គ្រឿងអលង្កា និង​សម្ភារ​តាំង​ក្នុងផ្ទះ សរុប​ជា​ប្រាក់​ប្រហែល ៥០០០​ដុល្លារ​អាមេរិក​។​

​ករណី​ទុស្សេ​ខ្សែភ្លើង​កន្លែង​ម៉ាកុង បង្ក​ជា​អគ្គិភ័យ​នេះ សមត្ថកិច្ច បាន​ចុះ​អន្តរាគមន៍​ពន្លត់​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ២​គ្រឿង ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​ឲ្យ​រលត់ទៅវិញ​បាន​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close