ឯកឧត្តម វ៉ី សំណាង ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ ក្រោម​ឱវាទ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ

​ខេត្តកំពង់ស្ពឺ​៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី ០៧ ខែកញ្ញា ឆ្នាំ​២០២០ ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​ថ្នាក់ដឹកនាំ ចំពោះ​មន្ត្រីរាជការ​ក្រោម​ឱវាទ ជាពិសេស​មន្ត្រី​សាលាខេត្ត​កំពង់ស្ពឺ បន្ទាប់ពី​គោរព​ទង់ជាតិ​រួច​ដូច​សព្វមួយដង ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណៈ​ខេត្តកំពង់ស្ពឺ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ មន្ត្រីរាជការ ក្រោម​ឱវាទ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណីជាតិ ខាងមុខនេះ ។​

​ក្នុង​លក្ខណៈ​មហា​គ្រួសារ​តែមួយ នៃ​ក្រុមគ្រួសារ​មន្ត្រីរាជការ​រ​ដ្ឋ​បាល​ខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បាន​បញ្ជាក់ថា ឆ្លងតាម​រយៈកាល​បំពេញការងារ​ដ៏​នឿយហត់ របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ រដ្ឋបាល​សាលាខេត្ត អស់​រយៈពេល​០៩​ខែ​មកនេះ ធ្វើ​ឲ្យ​ខេត្ត​ទទួលបាន​នូវ​លទ្ធផល​ផ្លែផ្កា​ជាទី​មោទនៈ​ក្រៃលែង ។

​ឯកឧត្តម វ៉ី សំណាង ក៏បាន​កោតសរសើរ​ដ​ល់​មន្ត្រីរាជការ មន្ត្រី​កិច្ចសន្យា និង​ថ្នាក់ដឹកនាំ​ខេត្ត​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ទទួលបាន​ជោគជ័យ​រយៈពេល​កន្លងមក និង​វាយតម្លៃ​ខ្ពស់ ចំពោះ រាល់​កិច្ចខិតខំ​ប្រឹងប្រែង របស់​ម​ន្រី្ដ​រាជការ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញការងារ ទទួលបាន​លទ្ធផល​ល្អ និង​បន្ត​ជម្រុញ និង​លើកកម្ពស់​ប្រសិទ្ធភាព ការងារ​បន្ថែមទៀត ជាពិសេស ការយកចិត្តទុកដាក់ លើ​ការផ្តល់សេវា​សារ​ធារ​ណៈ ទៅតាម​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ឯកឧត្តម​បាន​បន្ថែមទៀតថា រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​យកចិត្តទុកដាក់​ដល់​ម​ន្ត្រី​រាជការ ជាពិសេស​ក្នុងពេល​មាន​ពិធីបុណ្យ​ទំនៀម​ទំលាប់​ប្រពៃណីជាតិ​ម្តងៗ ដូចជា បុណ្យ​ភ្ជំបិណ្ឌ និង​បុណ្យចូលឆ្នាំថ្មី ដោយ​ជួយឧបត្ថម្ភ​នូវ​ថវិកា​មួយចំនួន​ដល់​មន្ត្រីរាជការ​បន្ថែម ដើម្បី​ចូលរួម​រីករាយ អបអរ ក្នុង​ពិធី​ទាំងនោះ​ផងដែរ​។ ដោយឡែក​សម្រាប់​អបអរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ រាជរដ្ឋាភិបាល​បាន​ឧបត្ថម្ភ​ថវិកា ចំនួន ៥​ម៉ឺន​រៀល តាមរយៈ​កា​រប​ញ្ជូ​ល​ទៅក្នុង​គណនី​ធនាគារ​រួចរាល់​អស់ហើយ​ដែរ ៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close