អភិបាលខេត្ត​កណ្ដាល ដោះស្រាយ​បញ្ចប់ទំនាស់​ដីធ្លីរ​ររ​វាង​យាយ និង​ចៅ​បាន​ជោគជ័យ នៅ​ស្រុក​ខ្សាច់កណ្តាល​

​ខេត្តកណ្តាល​៖ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្ដាល និង​ឯកឧត្តម​ម ដួង ដា​រ៉ា ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ជា​អនុរដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២០ បាន​ដឹកនាំ​កិច្ចប្រជុំ​សម្របសម្រួល​ដោះស្រាយ​យ​បញ្ចប់ទំនាស់​រវាង​ភាគី​លោកស្រី ស៊ុយ ផូ និង​ភាគី​ឈ្មោះ ប៊ូ ស្រី​ទូច លើ​ករណី​វិវាទ​ដី​ទំហំ ១៣​ម៉ែត្រ × ២០​ម៉ែត្រ ស្ថិតនៅ​ទីតាំង​ដី​ទំនាស់ ភូមិ​អ​ញ្ចែ​ង​ក្រោម ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​៖​ឯកឧត្តម នូវ ប៉េ​ប៉េង​ច័ន្ទ​តារា អភិបាលរង​ខេត្ត​,​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត​ស្នងការ​នគរបាល​ខេត្ត​, លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​,​លោកនាយក​ទីចាត់ការ​អន្ត​រវិ​ស័​យ័យ​,​អាជ្ញាធរ​ស្រុក ឃុំ និង​ភូមិ និង​សមត្ថកិច្ច​ពាក់ព័ន្ធ រួមទាំង​ភាគី​វិវាទ​។​

​បន្ទាប់ពី​ពិភាក្សាគ្នា យល់ដឹង​អំពី​ដើមហេតុ​នៃ​ទំនាស់ និង​ស្តាប់​មតិ​ចូលរួម​របស់​ភាគី​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​តំណាង​មន្ទីរជំនាញ​រួចមក ភាគី​ទាំងសងខាង​បាន​ព្រមព្រៀង​ឯកភាពគ្នា​បញ្ចប់ទំនាស់​តាម​លក្ខ​ណ្ឌ​ដូចខាងក្រោម ៖-​ភាគី​លោកស្រី ស៊ុយ ផូ បាន​យល់ព្រម​បញ្ចប់ទំនាស់​ដោយ​ឯកភាព​ទទួលយក​សំណង​ចំនួន ៣០,០០០​ដុល្លារ​(​បី​ម៉ឺន​ដុល្លា​អាមេរិក​) ដែលជា​ការឧបត្ថម្ភ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដោយ​លោកស្រី ស៊ុយ ផូ ព្រម​ប្រគល់​ដី​ទំហំ​១៣​ម៉ែត្រ គុណ​២០​ម៉ែត្រ ស្ថិតនៅ​ភូមិ​អ​ញ្ចែ​ង​ក្រោម ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ទៅ​ឲ្យ​ភាគី​លោកស្រី ប៊ូ ស្រី​ទូច ដើម្បី​រស់​ប្រក​បរបរ​ចិញ្ចឹមជីវិត​។​-​ភាគី​លោកស្រី ប៊ូ ស្រី​ទូច ឯកភាព​ទទួលយក​ដំណោះស្រាយ​នេះ និង​សូម​គោរព​អរគុណ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​,-​ភាគី​ទាំងសងខាង ឯកភាព​ឈប់​ប្តឹងប្តល់​គ្នា និង​ដក​ពាក្យបណ្តឹង​ដែល​ធ្លាប់​ដាក់ពាក្យ​ប្តឹងតវ៉ា​គ្នា​ទៅវិញទៅមក នៅ​គ្រប់​ស្ថាប័ន អង្គភាព​។ ,​និង​-​បងប្អូន​ភាគី​ទាំងសងខាង ឯកភាពគ្នា​នៅ​ចំពោះមុខ ឯកឧត្តម អភិបាលខេត្ត និង​ក្រុមការងារ ថា​នឹង​ស្រុះស្រួល​គ្នា បញ្ឈប់​ការឈ្លោះទាស់ទែង​ត​ទៅមុខទៀត​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ​អភិបាល​ខេត្តកណ្ដាល​បាន​ថ្លែង​អំណរ​អរគុណ​សន្តិភាព សូម​គោរព​អរគុណ​សម្តេច អគ្គ​ស្ថាបនិក​សន្តិភាព ដែលជា​រឿយៗ សម្តេច តែងតែ​គិតគូ​ពី​សុខទុក្ខ​ប្រជារាស្ត្រ​ជួប​ការលំបាក​ខ្វះខាត នេះ​ជា​ដំណោះស្រាយ​ឈ្នះ​ឈ្នះ ដែល​យើង​គ្រប់គ្នា​ត្រូវតែ​គោរព និង​អនុវត្តតាម ហើយក៏​សូម​អរគុណ​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ អរគុណ​ដល់​គូវិវាទ​ទាំងសងខាង ដែល​យល់ព្រម​អត់អោន យល់យោគ​ឱ្យ​គ្នា​ទៅវិញទៅមក លែង​ប្រកាន់​ខឹង​គ្នា សាមគ្គី​រីកចំរើន បែកបាក់​សាមគ្គី​គឺ​ពិបាក ខ្មែរ​ត្រូវតែ​ចេះ​ស្រលាញ់​ខ្មែរ គ្មានទេ​ពាក្យ​ថា​ចាញ់ គឺ​ឈ្នះ​ទាំងអស់គ្នា​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close