ជប៉ុន រងការវាយពីព្យុះទីហ្វុង ដ៏កំណាច Haishen
ជប៉ុន៖ ព្យុះទីហ្វុង Haishen នៅថ្ងៃអាទិត្យម្សិលមិញ បានបង្កឱ្យផ្ទះច្រើនជាង៣ម៉ឺនខ្នងក្នុងខេត្ត Okinawa និងខេត្ត Kagoshima គ្មានអគ្គិសនីប្រើប្រាស់ ខណៈដែលជើងហោះហើរក្នុងស្រុកជាង៥០០ត្រូវបានលុបចោល នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ។
ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរជប៉ុនបានបង្គាប់ឱ្យប្រជាជនច្រើនជាង១០ម៉ឺននាក់នៅក្នុងខេត្តOkinawa ខេត្តKagoshima ខេត្តKumamoto និងខេត្ត Nagasaki ត្រូវជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាពដែលត្រូវបានរៀបចំដោយរដ្ឋ ។
បើតាមអាជ្ញាធរឧតុនិយមជប៉ុននោះ ព្យុះទីហ្វុងដ៏កំណាចខាងលើនេះ បានបក់បោកក្នុងល្បឿន១៦២គីឡូម៉ែត្រក្នុងមួយម៉ោង ហើយទំនងជាកើនឡើងដល់២១៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយពាំនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំង ឬក៏អាចបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដី ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។