ឆេះ​រថយន្ត​ដឹក​អេតចាយ​១​គ្រឿង ផ្អើល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍

​ខេត្តព្រៃវែង​៖ ករណី​អគ្គីភ័យ​មួយ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច ដោយសារ​រថយន្ត​ដឹក​អេតចាយ​១​គ្រឿង ចំណុះ​២៥​តោន បាន​ឆាបឆេះ​ខណៈ​កំពុង​បើកបរ​តាមផ្លូវ កាលពី​ល្ងាច​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២០ លើផ្លូវ​ជាតិ​លេខ​៨ ក្នុងភូមិ​ស្វាយ​អ​ន្ទ​រ​ទី​១ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្ត​ព្រៃ​វែ​ងុ​។​

​អ្នកបើកបរ​រថយន្ត​ខាងលើ ឈ្មោះ ថេត ចាន់​ធា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​សុ​ក្រំ​ជ្រុំ ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​។​​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ការឆាបឆេះ​នេះ មូលហេតុ​ដោយសារ​ឆ្លង​ចរន្ត​អាគុយ អេ​ត ចាយ​ចាស់ៗ ដាក់​ក្នុង​ទ្រុង​រថយន្ត ដែល​ដា​ក់គ​លើ​គ្នា ហើយក៏​កកិត​ចុះឡើង បណ្តាល​ឲ្យ​កើតជា​អណ្តាតភ្លើង​ឆាបឆេះ​តែម្តង​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ក៏បាន​អន្តរា​គម​ន៌​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​ពន្លត់ មិន​ឲ្យ​រាលដាល​ធ្ងន់ធ្ងរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close