អូស្ត្រាលី​ទិញ វ៉ាក់សាំង​កូ​វីដ​១៩​ជាង​ ៨៤​លាន​ឈុត ពីអាមេរិក

​អូស្ត្រាលី​៖ លោក Scott Morrison នាយករដ្ឋមន្ត្រី​ប្រទេស​អូស្ត្រាលី​បានប្រកាស​អំពី​កិច្ចព្រមព្រៀង​មួយ ដើម្បី​ទទួលបាន​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 មុនគេ មាន​ចំនួន​រហូតដល់​ទៅ​ជាង ៨៤​លាន​ដូ​ស​ឬ​ឆុត តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​។​

​ផ្អែក​តាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ស៊ីន​ហួរ នា​ព្រឹក​ថ្ងៃទី​៧ កញ្ញា​នេះ លោក Morrison និង​មន្ត្រី​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​បាន​បង្កើត​កិច្ចព្រមព្រៀង​ទិញ វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វីដ​១៩ ពី​សាកលវិទ្យាល័យ និង​ក្រុមហ៊ុន​ស្រាវជ្រាវ​និង​ផលិត​វ៉ាក់សាំង​។​

​កិច្ចព្រមព្រៀង​ខាងលើនេះ​ត្រូវបាន​រដ្ឋាភិបាល​អូស្ត្រាលី​ប្រកាសថា មានតម្លៃ​សរុប​ជាង ១.២​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ខ្លួន​នឹង​ទទួលបាន​បេក្ខភាព​វ៉ាក់សាំង​មុនគេ ពី​សាកលវិទ្យាល័យ​ទាំងឡាយ​ខាងលើនេះ ប្រសិនបើ​វ៉ាក់សាំង​ទាំងនោះ ត្រូវបាន​គេ​អះអាងថា ពិត​ជាមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ក្នុង​ការផលិត និង​យកទៅ​ចាក់​ជូន​ប្រជាជន​នោះ​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ កញ្ញា អូស្ត្រាលី​ដែលមាន​ប្រជាជន​សរុប​ជាង ២៥​លាន​នាក់ មាន​អ្នក​ឆ្លង​ជំងឺ COVID-19 សរុប​ជាង ២៦,៣០០​ករណី ក្នុងនោះ​ស្លាប់​សរុប ៧៦២​នាក់ និង​ជាសះស្បើយ​វិញ​ជាង ២២,៤០០​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close