ផ្ទុះ​ឡរ​ស្លរ​ដែក ស្លាប់​ជនជាតិ​ចិន​ម្នាក់ នៅ​ស្រុក​ឧដុង្គ​

ខេត្តកំពង់ស្ពឺ​៖ ករណី​ផ្ទុះ​ឡរ​ស្លរ​ដែក បណ្តាល​ឲ្យ​ជនជាតិ​ចិន​ម្នាក់ បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សហគ្រាស ស្លរ​ដែក ហ្គ្រែ​ន​ដា ស្ថិតនៅ​ភូមិ​ស្ដុក​ល្ពៅ ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ដុង យ៉ាន​យូ ភេទ​ប្រុស ជា​ជន​ជាតិចិន កម្មករ ថ្ងៃខែ​ឆ្នាំ​កំណើត​11.AUG.1970 កាន់​លិខិតឆ្លងដែន​លេខ EE 3005316​។ ក្រោយពេល​កើតហេតុ នគរបាល​ជំនាញ បាន​ចុះ​ត្រួតពិនិត្យ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close