ខ្យល់​កន្ត្រាក់ រួមជាមួយ​រន្ទះបាញ់ សម្លាប់​មនុស្ស​ម្នាក់ នៅ​ស្រុក​មង្គល​បូរី

​ខេត្តបន្ទាយមានជ័យ​៖ បើតាម​របាយការណ៍​ពី​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម បាន​បញ្ជាក់ថា កាលពី​រសៀល ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០ ម្សិលមិញ មាន​ករណី​ភ្លៀង​ធ្លាក់​កម្រិត​ខ្សោយ និង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ រន្ទះ បណ្តាល​ឲ្យ​រន្ទះបាញ់​សម្លាប់​មនុស្សម្នា​ក់ នៅ​ភូមិ​រង្វាន​លិច ឃុំ​ចំណោម ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​ករណី​គ្រោះធម្មជាតិ​នេះ បានធ្វើ​ឲ្យ​របើក​ដំ​បូ​លើផ្ទះ ១​ខ្នង អស់​ស​ង្ក័​សី ១២​សន្លឹក នៅ​ភូមិ​ស្រែ​ព្រៃ ឃុំ​ចំណោម​ផង​ង​ង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close