រថយន្ត​៦​គ្រឿង បុកបន្តគ្នា នៅ​លើ​ស្ពាន​ព្រែក​សំរោង ក្រុង​តាខ្មៅ

ខេត្តកណ្តាល​៖ មាន​សេចក្តីរាយការណ៍​ថា នៅ​ព្រឹក ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​ចត​ឈប់​ព្រោះ​ខូច ហើយ​ក៏មាន​រថយន្ត បើក​បុក​ពីក្រោយ​បន្តបន្ទាប់​គ្នា​ចំនួន​៦​គ្រឿង នៅ​ចំណុច​លើ​ស្ពាន​ព្រែក​សំរោង ក្រុង​តាខ្មៅ ខេត្តកណ្តាល សំណាងល្អគ្មានអ្នករងគ្រោះថ្នាក់ធ្ងន់ធ្ងរ​​។​

​ករណីនេះ សមត្ថកិច្ចបានឱ្យដឹងថា បណ្តាលមកពីរថយន្តធំមួយគ្រឿង ពេលបើកឡើងស្ពានក៏ដាច់ហ្វ្រាំងទៅមុខលែងរួច ក៏រអិលមកក្រោយវិញ រួចក៏ទៅបុករថយន្តនៅពីខាងក្រោយជាបន្តបន្ទាប់តែម្តង៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close