សត្វ​ស្លាប​ជាង ៤០​ប្រភេទ​ផ្សេងគ្នា មាន​វត្តមាន​នៅក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ

​ខេត្តតាកែវ​៖ ក្រសួងបរិស្ថាន បញ្ជាក់ថា សត្វ​ទង់​ប្រផេះ និង​សត្វ​ត្រដក់​ធំ ថត​ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ពេល​កំពុង​ចុះ​ល្បាត កាលពី​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២០ ជា​ប្រភេទ​សត្វ​ស្លាប​រស់នៅក្នុង​តំបន់ដីសើម ដែល​កំពុងមាន​វត្តមាន​នៅក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ភូមិសាស្ត្រ​ខេត្តតាកែវ​។

​សត្វ​ទង់​ប្រផេះ​(Spot-billed Pelican) មាន​កម្ពស់​ចន្លោះ ១២៧-១៤០​ស​.​ម ត្រូវបាន​ចាត់ជា​ប្រភេទ «​ជិត​ទទួលរង​គ្រោះថ្នាក់ NT» និង​សត្វ​ត្រដក់​ធំ​(Greater Adjutant) មាន​កម្ពស់​ចន្លោះ ១៤៥-១៥០​ស​.​ម ត្រូវបាន​ចាត់ជា​ប្រភេទ «​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ EN» នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN​។

​យោងតាម​ការសិក្សា​រប​ស់​ក្រសួងបរិស្ថាន សហការ​ជាមួយ​ដៃគូ អាជ្ញាធរ​ពាក់ព័ន្ធ នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ មាន​វត្តមាន​សត្វ​ស្លាប​ប្រមាណ ៤០​ប្រភេទ​ផ្សេងគ្នា ក្នុងនោះ ក៏មាន​សត្វ​ទង់​ប្រផេះ និង​សត្វ​ត្រដក់​ធំ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close