DK75 បាញ់​ចេញ​មិនទាន់​ផ្ទុះ ប្រទះឃើញ​ស្រុក​រុក្ខ​គិរី

ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២០ ក្រុម​ស្រាវជ្រាវ និង​កម្ទេច​គ្រាប់​របស់​អង្គការ​ហេ​ឡូ​ត្រា​ស្ត (HALO Trust) បានទទួល​សំណើ​ពី​ប្រជាពលរដ្ឋ ក្នុងភូមិ​ប្រឡាយ​១៨ ឃុំ​ស្ដុក​ប្រវឹក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង​។

​ក្រោយពី​ចុះ​ពិនិត្យ ក្រុម​ជំនាញ បាន​រកឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​មួយ​គ្រាប់​ប្រភេទ​DK75 ដែល​ប្រជាពលរដ្ឋ​ផ្សេងទៀត យកមក​ធ្វើជា​ព្រំ​របង​នៅក្បែរ​ផ្ទះ​របស់​ពួកគាត់​អស់​រយះពេល​ពីរ​ឆ្នាំ​មកហើយ​។ ដោយសារ​នេះ​ជា​គ្រាប់​ដែល​បាញ់​រួច វា​ងាយ​នឹង​ផ្ទុះ​ខ្លាំងណាស់ ក្រុម​ជំនាញ​របស់​អង្គការ​ហេ​ឡូ​ត្រា​ស្ដ ត្រូវកម្ទេច​នៅនឹងកន្លែង​តាម​លក្ខណៈ​បច្ចេកទេស​។

​អង្គការ​ហេ​ឡូ​ត្រា​ស្ត សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា កុំ​ប៉ះពាល់ កុំ​លេង កុំ​ដុត កុំ​ដំ កុំ​កែច្នៃ ព្រោះ​វា​បណ្តាលឱ្យ​គ្រោះថ្នាក់ របួស ពិការ ស្លាប់ គ្រប់ពេល និង​សូម​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​អ្នក​បំផុត​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close