រដ្ឋាភិបាល​រុស្ស៊ី អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩

​រុស្ស៊ី​៖ សារព័ត៌មាន RT បានចេញ​ផ្សាយ​ថា វ៉ាក់សាំង​កូ​វីដ​១៩​ដំបូងបង្អស់​លើ​ពិភពលោក​ឈ្មោះ Sputnik V ត្រូវបាន​ចុះបញ្ជី​ដោយ​រដ្ឋាភិបាល​រុស្ស៊ី និង​អនុញ្ញាត​ឲ្យ​ចរាចរណ៍​ជា​សាធារណៈ​។​

​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​នេះ បង្កើតឡើង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជាតិ​របស់​រុស្ស៊ី​ហើយនឹង​ចែកចាយ​ទៅតាម​តំបន់​នានា​តាម​ការគ្រោងទុក នេះ​បើតាម​សេចក្ដីប្រកាស​របស់​មជ្ឈមណ្ឌល​។​

​ក្រសួងសុខាភិបាល​រុស្ស៊ី បាន​ឲ្យ​ដឹងថា ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត​ក្រោម​ដំណាក់កាល​ទី ៣ នៃ​ការសាកល្បង​ព្យាបាល នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close