គយ​កម្ពុជា កំណត់​មាត់ច្រក សម្រាប់​ការនាំ​ចូល​ស្រា និង​បារី​គ្រប់​ប្រភេទ​

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ជូនដំណឹង​ដោយ​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០ ការនាំ​ចូល​ស្រា និង​បារី ក្រៅពី​ច្រក​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ កំពង់ផែ​អន្តរជាតិ​ភ្នំពេញ និង​អាកាសយានដ្ឋាន​អន្តរជាតិ ត្រូវមាន​ការអនុញ្ញាត​ពី​អគ្គនាយកដ្ឋាន​គយ​ជាមុន​។​

​សេចក្តីជូនដំណឹង​នេះ បញ្ជាក់ថា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការប្រមូល​ចំណូល​ពន្ធ និង​អាករ​លើ​មុខទំនិញ ដែលមាន​វេទយិតភាព​លើ​ចំណូល និង​រួច​ចំណែក​ទំ​ស្កាត់​អំពើ​រត់​គចព​ន្ធ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កំណត់​ជា​បណ្តោះអាសន្ន​នូវ​មាត់​ច្រកចូល សម្រាប់​មុខទំនិញ​ស្រា (​ដែលមាន​ជាតិ​អាកុល​លើស​១០%) និង​បារី (​ស្ថិតក្នុង​ទីតាំង​២៤.០២) គ្រប់​ប្រភេទ ដូចខាងក្រោម​៖

១) អនុញ្ញាត​ឲ្យ​នាំចូល​តែ​តាម​មាត់ច្រក​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ កំពង់ផែ​អន្តរជាតិ​ភ្នំពេញ និង​អាកាសយានដ្ឋាន​អន្តរជាតិ លើកលែងតែ​ការនាំ​ចូល​តាម​របប​អគារ​លក់ទំនិញ​រយ​ច​ពន្ធ​
២) ការនាំ​ចូល​តាម​មាត់ច្រក​ព្រំដែន​ផ្សេងទៀត ត្រូវមាន​ការអនុញ្ញាត​ជាមុន​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close