ជប៉ុនទិញ វ៉ាក់សាំងកូវីដ១៩ពីអាមេរិក ចែកជូនពលរដ្ឋ free

ជប៉ុន៖ រាជរដ្ឋាភិបាលជប៉ុន នៅថ្ងៃអង្គារ៍ ទី៨ កញ្ញា ២០២០នេះ បានអនុម័តកញ្ចប់ចំណាយថវិការជាង៦៧១ពាន់លានយេន ឬ ជាង៦ពាន់លានដុល្លារអាមេរិក សម្រាប់បម្រុងទុកប្រើប្រាស់ចាយលើការមានវ៉ាក់សាំងប្រឆាំងកូវីដ១៩ នេះបើតាមការប្រកាសរបស់ក្រសួងសេដ្ឋកិច្ចជប៉ុន។

រាជរដ្ឋាភិបាលថា ខ្លួនសង្ឃឹមថា នឹងមានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ពលរដ្ឋគ្រប់រូប នៅត្រឹមពាក់កណ្តាលឆ្នាំ២០២១ ហើយផ្តល់ឲ្យពលរដ្ឋមិនគិតថ្លៃទាំងអស់។
ការអនុម័តកញ្ចប់ថវិការ៦.៣២ពាន់លានដុល្លារអាមេរិកធ្វើឡើង ក្រោយពេលប៉ុន្មានថ្ងៃដែលនាយករដ្ឋមន្ត្រីជប៉ុនស៊ីនសូ អាបេ បានចុះចេញពីតំណែង ដោយសារតែមានបញ្ហាសុខភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។