សម្ដេច​ក្រឡាហោម អញ្ជើញ​ចូលរួម​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​៦ នៅ​វត្ត​បុ​ទម​វ​តី​រាជ​វ​រា​រាម​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកជំទាវ ញ៉ែម សា​ខន ស ខេង បុត្រាបុត្រី ចៅប្រុស​ចៅស្រី ក្រុមគ្រួសារ ព្រមទាំង​ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ស៊ីវិល និង​នគរបាលជាតិ​គ្រប់​ជាន់ថ្នាក់​នៃ​ក្រសួងមហាផ្ទៃ បាន​បន្ត​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​៦ នៅ​វត្ត​បុ​ទម​វ​តី​រាជ​វ​រា​រាម ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដួង​វិញ្ញាណក្ខន្ធ​លោកអ្នក​មានគុណ បុព្វបុរស​ជាតិ មន្ត្រីរាជការ នគរបាល យុទ្ធជន យុទ្ធ​នារី ដែល​បាន​ពលី និង​ទទួលមរណភាព​ទៅកាន់​លោក​ខាងមុខ​។​

​ក្នុង​ទិវា​ប្រកបដោយ​មហាកុសល​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​៦ នៅ​វត្ត​បុ​ទម​វ​តី​រាជ​វ​រា​រាម​នេះដែរ សម្ដេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ញ៉ែម សា​ខន ស ខេង បុត្រាបុត្រី ចៅប្រុស​ចៅស្រី ព្រមទាំង​ក្រុមគ្រួសារ បាន​អញ្ជើញ​ធ្វើ​ពិធីសែនព្រេន​ម្ហូបអាហារ មាន​បាយទឹក​នំចំណី បារី​ម្លូ​ស្លា អមដោយ​ទៀនធូប​ផ្កា​ភ្ញី​ដ៏​ប្រពៃ ដើម្បី​ឧទ្ទិស​ជូន​ចំពោះ​មាតា និង​បិតា​បង្កើត​របស់​សម្ដេច នៅក្នុង​ចេ​តិ​ដ៏​ត្រជាក់ត្រជុំ​ឧ​ត្តុ​ង​ឧ​ត្ត​ម​ដែល​ស្ថិតនៅក្នុង​បរិវេណ​វត្ត​បុ​ទម​វ​ត្តី​រាជ​វ​រា​រាម ទៅតាម​ប្រពៃណី​ទំនៀម​ទំលាប់​ដូនតា នា​ដូ​វ​កាល​បិណ្ឌ​ភ្ជុំ​ដ៏​ជ្រះថ្លា និង​រីករាយ​នេះ​។​

​នៅក្នុង​ឱកាស​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​លោកជំទាវ ញ៉ែម សា​ខន ស ខេង បាន​បន្ត​អញ្ជើញ​បូជា​ទៀន ធូប ផ្កា ភ្ញី និង​គ្រឿង​សក្ការៈ​ថ្វាយ​ព្រះ​រតនត្រ័យ វត្ថុ​សក្ដិ​សិទ្ធ​ក្នុង​លោក ទេព្តា​អភិបាល​រក្សា​ទី​អារាម​វត្ត​បុ​ទម​វ​តី​រាជ​វ​រា​រាម និង​បន្ត​ប្រារព្ធ​កិច្ច​នមស្ការ​ព្រះ​រតនត្រ័យ សមាទានសីល ដោយមាន​ព្រះសង្ឃ​និមន្ត​ស្វាធ្យាយ​ព្រះ​សត្តប្បករណាភិធម្ម​បង្សុកូល រាប់បាត្រ វេ​ភត្តាហារ ព​ហូ​ដារ​ឆ្លង និង​ផ្សាយ​ផល្លា​អា​និ​សង្ឃ​ជូន​លោកអ្នក​មានគុណ បុព្វបុរស​ជាតិ វីរៈ​ជនជាតិ មន្ត្រីរាជការ​ស៊ីវិល នគរបាល យុទ្ធជន យុទ្ធ​នារី ជា​អ្នកមាន​គុណូប្បការៈ​ចំពោះ​ជាតិ និង​ប្រជាជន​កម្ពុជា ដែល​បាន​ពលី និង​ទទួលមរណភាព​ទៅកាន់​លោក​ខាងមុខ​។​

​សូមបញ្ជាក់ថា ភ្ជាប់​នឹង​ចង្ហាន់​បិណ្ឌ​បាត្រ ថ្វាយ និង​ប្រគេន​សម្ដេច ព្រះ​រាជាគណៈ ព្រះ​មន្ត្រី​សង្ឃ និង​ព្រះសង្ឃ​ក្នុង​ពិធី​ឆ្លង​កាន់បិណ្ឌ​វេន​ទី​៦​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកជំទាវ ញ៉ែម សា​ខន ស ខេង ព្រមទាំង​ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ស៊ីវិល និង​នគរបាលជាតិ​គ្រប់​ជាន់ថ្នាក់​នៃ​ក្រសួងមហាផ្ទៃ ក៏បាន​ថ្វាយ និង​ប្រគេន​នូវ​ទេយ្យទាន គ្រឿង​បរិក្ខា ព្រមទាំង​បច្ច័យ ថ្វាយ ប្រគេន សម្ដេច ព្រះរាជ​គណៈ ព្រះ​មន្ត្រី​សង្ឃ និង​ព្រះសង្ឃ និង​មួយអន្លើ ទៀត ក៏បាន​ប្រគេន​បច្ច័យ និង​គ្រឿង​បរិក្ខា​សម្រាប់​ការកសាង​ទី​សេនា​សេនៈ និង​ទ្រទ្រង់​ទី​អារាម​វត្ត​បុ​ទម​វ​តី​រាជ​វ​រា​រាម​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close