រដ្ឋបាល​រាជធានី​ភ្នំពេញ ជូនដំណឹង​ពី​ការ​ទុកដាក់​សំរាម ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីជូនដំណឹង​មួយ ស្ដីពី​ការ​ទុកដាក់​សំរាម ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ចំនួន ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៦ ដល់​១៨ ខែកញ្ញា ឆ្នាំ​២០២០ ខាងមុខ ដែល​បុគ្គលិក កម្មករ របស់​ក្រុមហ៊ុន​ស៉ី​ន​ទ្រី​មួយចំនួន ត្រូវ​ឈប់សម្រាក​ពី​ការងារ​។​

​ដើម្បី​ថែរក្សា​សោភ័ណភាព អនាម័យ បរិស្ថាន​រាជធានី រដ្ឋបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម សេវាកម្ម ដែលមាន​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ សូមមេត្តា​យោគ​ល់ និង​អធ្យាស្រ័យ កុំ​បញ្ចេញ​សំរាម សំណល់​រឹង​មក​ដាក់​នៅតាម​ដងផ្លូវ​សាធារណៈ ក្នុងអំឡុងពេល​ថ្ងៃ​ឈប់សម្រាក​នេះ ដោយ​សូម​រក្សា​ការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ នៅក្នុង​ទីតាំង​រៀងៗ​ខ្លួន​ជា​បណ្ដោះអាសន្ន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close