ឃាត់ខ្លួនជនសង្ស័យ២០នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យចំនួន ១៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ២០ករណីទូទាំងប្រទេស កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។

បើតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ២០នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ១០នាក់ និងប្រើប្រាស់១០នាក់។
ចំណែកវត្ថុតាងដែលចាប់បានសរុប រួមមាន៖ មេតំហ្វេតាមីន(ice)ចំនួន ៨,៨៤ក្រាម និង១៤កញ្ចប់តូច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។