សមត្ថកិច្ច​ឃាត់ខ្លួន យុវជន​ដែល​បង្ហោះ​វីដេអូ​និយាយថា ប្រសាទ​អង្គរវត្ត​មិនមែនជា​របស់​កម្ពុជា

ខេត្ត​ត្បូងឃ្មុំ​៖ កាលពី​រសៀល​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០ នគរបាល​ខេត្ត​ត្បូងឃ្មុំ បានធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ឈ្មោះ ញ៉ែ​ល ធា​រី​ណា ដែល​បង្ហោះ​វីដេអូ​និយាយថា ប្រសាទ​អង្គរវត្ត​មិនមែនជា​របស់​កម្ពុជា​។​

​យុវជន​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពុង​សាកសួរ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​។​

​សូមបញ្ជាក់ថា យុវជន​រូបនេះ បាន​ថត​វីដេអូ​បង្ហោះ​ដោយ​និយាយថា អង្គរវត្ត​មិនមែនជា​របស់​កម្ពុជា​ទេ​។ ការនិយាយ​បែបនេះ បង្ក​អោយ​ប្រជាពលរដ្ឋ​កម្ពុជា មានប្រតិកម្ម​ទូទាំងប្រទេស និង​បាន​សំណូមពរ​អោយ​សមត្ថ​កិច្ចចាត់ការ​យុវជន​រូបនេះ​តាមច្បាប់​ដោយ​មិនត្រូវ​លើកលែង​ឡើយ​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close