អ្នក​ឆ្លង​កូ​វីដ​១៩ កើនឡើង​ជិត ២៨​លាន​នាក់ ខណៈ​មាន​អ្នកស្លាប់​ជាង ៩០​ម៉ឺន​នាក់ នៅ​ទូទាំង​ពិភពលោក​

បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន ២៧​លាន​៧២​ម៉ឺន​៨​ពាន់​៦៤២​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៩០​ម៉ឺន ១​ពាន់​៦២៩​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន ១៩​លាន​៨២​ម៉ឺន​១៦២​នាក់ នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២០​។

​នេះ​ជា​បណ្តា​ប្រទេស​ដែលមាន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​កូ​វីដ​១៩ ច្រើនជាងគេ​៖
​ទី​១) សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ចំនួន ៦​លាន​៥១​ម៉ឺន​៤​ពាន់​២៣១​នាក់ ក្នុងនោះ​ស្លាប់ ១៩​ម៉ឺន​៤​ពាន់​៣២​នាក់ និង​ជាសះស្បើយ ៣​លាន​៧៩​ម៉ឺន​៦​ពាន់​៧៦០​នាក់​។
​ទី​២) ប្រទេស​ឥណ្ឌា មាន​អ្នក​ឆ្លង​ចំនួន ៤​លាន​៣៦​ម៉ឺន​៧​ពាន់​៤៣៦​នាក់ ក្នុងនោះ​ស្លាប់ ៧​ម៉ឺន​៣​ពាន់​៩២៣​នាក់ និង​ជាសះស្បើយ ៣​លាន​៣៩​ម៉ឺន​៦​ពាន់​២៧​នាក់​។​
​ទី​៣) ប្រទេស​ប្រេ​ស៊ី​ល មាន​អ្នក​ឆ្លង​ចំនួន ៤​លាន​១៦​ម៉ឺន​៥​ពាន់​១២៤​នាក់ ក្នុងនោះ​ស្លាប់ ១២​ម៉ឺន​៧​ពាន់​៥១៧​នាក់ និង​ជាសះស្បើយ ៣​លាន​៣៩​ម៉ឺន​៧​ពាន់​២៣៤​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close