លោក​ត្រាំ នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង អ៊ីស្រាអែល អា​រ៉ា​ប៊ី​សា​អូឌីត​

​សារព័ត៌មាន CNA នៅ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២០​បាន​ផ្សាយ​ថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹង​រៀបចំ​ពិធី​ចុះហត្ថលេខា​មួយនា​ថ្ងៃទី​១៥ ខែកញ្ញា ស្តីពី​កិច្ចព្រមព្រៀង​ភ្ជាប់​ទំនាក់​ទំនងជា​ផ្លូវការ រវាង​ប្រទេស​អ៉ី​ស្រា​អែល និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដោយ​វា​ត្រូវបាន​ចាត់ទុកថា ជា​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នៅ​តំបន់​មជ្ឈិមបូព៌ា​។​

​ក្រោយ​ឆ្លងកាត់​កិច្ចចរចា​រយៈពេល ១៨​ខែ ប្រទេស​អេ​មី​រ៉ាត់​អារ៉ាប់​រួម បាន​យល់ព្រម​បង្កើត​ទំនាក់ទំនង ឡើងវិញ​ជាមួយ​អ៉ី​ស្រា​អែល ជា​ថ្នូរ​នឹង​អ៊ីស្រាអែល​យល់ព្រម​បញ្ឈប់​ផែនការ លេប​ត្របាក់​ទឹកដី​នៅ​តំបន់ វែ​ស​ត៍​ប៊ែ​ង (West Bank)​។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ក្លាយជា​ប្រទេស​អារ៉ាប់​ទី ៣ ដែលមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​អ៉ី​ស្រា​អែល បន្ទាប់ពី​អេ​ហ្ស៊ី​ប និង​ហ្សកដានី​។​

នាយករដ្ឋមន្ត្រី​ស្រា​អែល​លោក ប៊ិន​ចា​មីន ណឺ​តាន់​យ៉ា​ហ៊ូ (Benjamin Netanyahu) បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ Twitter យ៉ាង​ដូច្នេះ​ថា លោក​មាន​មោទនភាព​ខ្លាំងណាស់ ចំពោះ​ការអញ្ជើញ​របស់លោក​ប្រធានាធិបតី ត្រាំ នៅក្នុង​ពិធី​ជា​ប្រវត្តិសាស្ត្រ​នៅឯ​សេត​វិមាន ដែលជា​មូលដ្ឋានគ្រឹះ នៃ​សន្ធិសញ្ញា​សន្តិភាព​រវាង​អ៉ី​ស្រា​អែល និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។ ទ​នឹ្ទ​ង​គ្នា​នេះដែរ លោក ត្រាំ និង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​ទៀត ក៏​រំពឹង​ផងដែរ​ថា ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត និង​បណ្តា​ប្រទេស​អារ៉ាប់​ដទៃទៀត នឹង​ដើរ​តាម​ជំហាន​របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ក្នុងការ​ទទួលស្គាល់​ប្រទេស​អ៉ី​ស្រា​អែល​។​

​ដោយឡែក​ប្រទេស​អ៉ី​រ៉ង់​វិញ ដែល​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​, អ៉ី​ស្រា​អែល និង​សហរដ្ឋអាមេរិក​ចាត់ទុក​ថា «​មហាអំណាច និង​កំពូល​អ្នក​បង្ករឿង​នៅ​មជ្ឈិមបូព៌ា​» ​បាន​ច្រានចោល​កិច្ចព្រមព្រៀង​នេះ​ទាំងស្រុង ដោយសារតែ​កិច្ចព្រមព្រៀង​នេះ មិនបាន​បញ្ជាក់​ពី​ផែនការ​សន្តិភាព​ច្បាស់លាស់ ដើម្បី​ដោះស្រាយ​ជម្លោះ​រាប់​ទសវត្សរ៍​រវាង​អ៉ី​ស្រា​អែល និង​ប៉ា​ឡេ​ស្ទី​ន​នោះទេ​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close