រថយន្តដឹកស៊ីម៉ង់ត៍ ដាច់ហ្វ្រាំងជ្រុលបុករះរថយន្ត និងម៉ូតូច្រើនគ្រឿង រួចបន្តបុកចូលហាងកាហ្វេ ស្លាប់ស្ត្រីចំណាស់ម្នាក់

ខេត្តកំពត៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តធំដឹកស៊ីម៉ង់ត៍១គ្រឿង ដាច់ហ្វ្រាំង បានបុករះរថយន្ត ម៉ូតូច្រើនគ្រឿង និងជ្រុលបុកចូលហាងលក់កាហ្វេក្បែរនោះ បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ស្លាប់នៅកន្លែងកើតហេតុ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិផ្សារត្រាំសសរ ឃុំសំរោងលើ ឃុំបន្ទាយមាស ខេត្តកំពត។
បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានខូចខាតរថយន្តចំនួន ៤គ្រឿង និងម៉ូតូចំនួន ៣គ្រឿង ព្រមទាំងខូចខាតទ្រព្យសម្បត្តិពលរដ្ឋមួយចំនួនទៀត។ ទោះជាយ៉ាងនេះក្តី ករណីនេះដែរ សមត្ថកិច្ចកំពុងស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីដោះស្រាយបន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។