បោះឆ្នោតអាមេរិក៖ លោកត្រាំប្រើសំដីវាយប្រហារយ៉ាងចាស់ដៃទៅលើគូប្រជែង

ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅសល់រយៈពេលមិនដល់ពីរខែទៀតឡើយ ហើយពេលនេះបេក្ខភាពទាំងពីរបានបើកការវាយប្រហារយ៉ាងចាស់ដៃ ដាក់គ្នាទៅវិញទៅមកដើម្បីយកប្រៀប និងទទួលបានការគាំទ្រពីមហាជន។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកគាំទ្រនៅរដ្ឋ Carolina ភាគខាងជើង លោកត្រាំបានបញ្ជាក់ថា បេក្ខភាពអនុប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យគឺលោកស្រី Kamala Harris ថាជា«ការប្រមាថដល់ទឹកដីអាមេរិក»ប្រសិនបើលោកស្រីជាប់ឆ្នោតនោះ។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីថ្ងៃទី៨ខែកញ្ញា លោកត្រាំបានប្រើពេលវេលាជាច្រើនដើម្បីវាយប្រហារទៅលើគូប្រជែងរបស់លោក គឺបក្ខភាពប្រធានាធិបតី ចូបៃឌិន និងបេក្ខភាពអនុប្រធានាធិបតី លោកស្រី Kamala Harris ។
លោកត្រាំបានបញ្ជាក់ថា «មិនមានអ្នកណាចូលចិត្តលោកស្រីនោះឡើយ ដូច្នេះលោកស្រី Kamala Harris មិនអាចក្លាយជាអនុប្រធានាធិបតីនោះឡើយ គឺជាភាពអាម៉ាស ប្រមាថដល់ទឹកដីអាមេរិក»។ ការលើកឡើងរបស់ លោកត្រាំ គឺជាការសងសឹកក្រោយលោកស្រី Kamala Harris រិះគន់យ៉ាងខ្លាំងពីវ៉ាក់សាំងកូវីដ១៩ដែលលោកត្រាំគ្រោងអនុម័ត ដើម្បីទាក់ទាញ់ការគាមទ្រ ពីពលរដ្ឋ។
កន្លងមក លោកស្រី Kamala Harris បង្ហាញការសង្ស័យ ទៅលើវ៉ាក់សាំង ដែលលោកត្រាំ បានលើកឡើង។
លោកស្រីបានបន្តទៀតថា គួណាសតែមានវ៉ាក់សាំង គួឲ្យទុកចិត្តដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។
ជាមួយគ្នានេះដែរ លោកស្រីKamala Harris ក៏បានថ្កោលទោសដល់ប្រធានាធិបតីដូណាល់ត្រាំ ដែលបានបង្ហោះសារលើបណ្តាញសង្គម Twitter អំពាវនាវដល់ពលរដ្ឋឲ្យទៅបោះឆ្នោតជាលើកទីពីរ ដែលជារឿងមិនធ្លាប់កើតមាននៅលើទឹកដីអាមេរិកនោះឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។